«អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលរំដោះខ្ញុំ។
២ សាំយូអែល 22:51 - អាល់គីតាប ទ្រង់ប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្តេចដែលទ្រង់បានតែងតាំង។ ទ្រង់សំដែងចិត្តស្មោះត្រង់ចំពោះ ស្តេចដែលទ្រង់បានតែងតាំង គឺចំពោះទត និងពូជពង្ស រៀងរហូតតទៅ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំ ដល់ស្តេចរបស់ព្រះអង្គ ហើយក៏សម្ដែងសេចក្ដីសប្បុរសដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងព្រះរាជវង្ស ជារៀងដរាបតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេង ដល់ស្ដេចដែលព្រះអង្គបានតែងតាំង។ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះ ស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក គឺចំពោះស្ដេចដាវីឌ និងពូជពង្ស រៀងរហូតតទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចនៃទ្រង់ ហើយក៏សំដែងសេចក្ដីសប្បុរសដល់អ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដល់ដាវីឌនឹងព្រះរាជវង្ស ជារៀងរាបដរាបទៅ។ |
«អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលរំដោះខ្ញុំ។
នេះជាពាក្យបណ្តាំចុងក្រោយបង្អស់ របស់ស្តេចទត។ នេះជាបន្ទូលរបស់អុលឡោះ ថ្លែងដោយស្តេចទត ជាកូនរបស់លោកអ៊ីសាយ ជាមនុស្សដែលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតលើកតម្កើង ជាស្តេចដែលអុលឡោះជាម្ចាស់របស់ណាពីយ៉ាកកូប បានតែងតាំង ជាស្តេចដែល ប្រជាជនអ៊ីស្រអែលតែងតែច្រៀងសរសើរ។
ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។
ទ្រង់បានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង ទ្រង់បានសំដែងចិត្តស្មោះត្រង់ ចំពោះស្ដេចដែលទ្រង់បានចាក់ប្រេងតែងតាំង គឺចំពោះស្ដេចទត និងពូជពង្សរៀងរហូតតទៅ។
អុលឡោះតាអាឡាអើយ ស្តេចមានអំណរណាស់ ព្រោះទ្រង់ប្រទានកម្លាំង ស្តេចមានអំណររីករាយជាខ្លាំង ព្រោះទ្រង់ប្រទានឲ្យមានជ័យជំនះ។
ក៏ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាខែលការពារខ្ញុំ ទ្រង់ផ្តល់សិរីរុងរឿងឲ្យខ្ញុំ និងប្រោសឲ្យខ្ញុំងើបមុខឡើងវិញបាន។
គឺយើងរកបានទតជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតែងតាំងគាត់ ដោយប្រេងដ៏វិសុទ្ធរបស់យើង
យើងនឹងសំដែងចិត្តស្មោះត្រង់ និងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច គាត់នឹងបានថ្កុំថ្កើងឡើង ដោយសារនាមរបស់យើង។
ពេលនោះ ទតនឹងហៅយើងថា “ទ្រង់ជាបិតា និងជាម្ចាស់នៃខ្ញុំ ទ្រង់ជួយការពារ និងសង្គ្រោះខ្ញុំ!”។
យើងនឹងធ្វើឲ្យពូជពង្សរបស់គាត់ នៅស្ថិតស្ថេររហូតតទៅ ហើយរាជ្យរបស់គាត់នឹងគង់វង្ស នៅជាយូរអង្វែងដូចផ្ទៃមេឃដែរ។
ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គាត់នឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ
ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាជំរក និងជាកំពែងការពារខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់!
ពួកគេនឹងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ហើយគោរពបម្រើពូជពង្សរបស់ទត ដែលយើងនឹងតែងតាំងឲ្យ គ្រងរាជ្យលើពួកគេ។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។