Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 ព្រះ‌អង្គ​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ ដល់​ស្តេច​របស់​ព្រះ‌អង្គ ហើយ​ក៏​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ព្រះ‌រាជ‌វង្ស ជា​រៀង​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 ព្រះអង្គ​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ‌ធេង ដល់​ស្ដេច​ដែល​ព្រះអង្គ​បាន​តែង‌តាំង។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជ‌ពង្ស រៀង​រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 ទ្រង់​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​នៃ​ទ្រង់ ហើយ​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ​នឹង​ព្រះ‌រាជ‌វង្ស ជា​រៀង‌រាប​ដរាប​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

51 ទ្រង់​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ​ធេង ដល់​ស្តេច​ដែល​ទ្រង់​បាន​តែង‌តាំង។ ទ្រង់​សំដែង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ ស្តេច​ដែល​ទ្រង់​បាន​តែង​តាំង គឺ​ចំពោះ​ទត និង​ពូជ‌ពង្ស រៀង​រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:51
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច


នេះ​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ ជា​ពាក្យ​ទំនាយ​របស់​ព្រះបាទ​ដាវីឌ បុត្រ​របស់​លោក​អ៊ីសាយ ជា​ពាក្យ​ទំនាយ​របស់​មនុស្ស​ដែល​ព្រះ​បាន​លើក​តម្កើង​យ៉ាង​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​របស់​លោក​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ថ្លែង​ថា៖


នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ"»


ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​ស្តេច​មាន​ជ័យ​ជម្នះ ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។


ព្រះ‌អង្គ​ប្រទាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ដល់​ស្តេច ដែល​ព្រះ‌អង្គ​បាន​តែង​តាំង ក៏​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់ប្រេង​តាំង គឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​តរៀង​ទៅ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​រាជាត្រេក​អរ​ណាស់ ចំពោះ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​ព្រះ​រាជា​រីក‌រាយ​ជា​ខ្លាំង ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!


៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំ‌វិញ ជា​សិរី‌ល្អ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នកធ្វើ​ឲ្យ​ទូល‌បង្គំ​ងើប​ក្បាល​ឡើង។


នៅ​ក្នុង​បន្ទាយ​នៃ​ក្រុង​នោះ ព្រះបាន​សម្ដែងអង្គ​ទ្រង់ ជា​អ្នក​ការ​ពារ​ទី​ក្រុង​នោះ។


គឺយើង​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង ដោយ​ប្រេង​ដ៏​បរិសុទ្ធ​របស់​យើង


ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​សប្បុរស​របស់​យើង នឹង​នៅ​ជា​មួយ​គេ ហើយ​ក្នុង​នាម​របស់​យើង គេ​នឹង​បាន​ថ្កុំ​ថ្កើង។


ដាវីឌ​នឹង​អំពាវ‌នាវ​រក​យើង​ថា "ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ របស់​ទូល‌បង្គំ"។


យើង​នឹង​តាំង​ពូជ‌ពង្ស​របស់​គេ ឲ្យ​នៅ​ជាប់​ជារៀង​រហូត ហើយ​ឲ្យ​រាជបល្ល័ង្ក​របស់​គេ បាន​នៅ​ជាប់​ដូច​ជា​ផ្ទៃ​មេឃ។


ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប ហើយ​រាជបល្ល័ង្ក​របស់​គេ​នឹង​គង់​វង្ស នៅ​ចំពោះ​យើងដូច​ព្រះ‌អាទិត្យ។


ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។


គឺ​គេ​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ និង​ដាវីឌ ជា​ស្តេច​របស់​គេ ជា​អ្នក​ដែល​យើង​នឹង​តាំង​ឡើង​ឲ្យ​គ្រង​រាជ្យ​លើ​គេ។


ទេវតា​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ឮ​សំឡេង​ជា​ខ្លាំង​បន្លឺ​ឡើង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ បាន​ត្រឡប់​ជា​រាជ្យ​របស់​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម