ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 20:1 - អាល់គីតាប

គ្រា​នោះ​នៅ​ក្រុង​គីល‌កាល់​មាន​មនុស្ស​ពាល​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​ផ្លុំ​ត្រែ​ឡើង ហើយ​ប្រកាស​ថា៖ «ពួក​យើង​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​ស្តេច​ទត​ទេ ហើយ​ក៏​គ្មាន​ពាក់​ព័ន្ធ​អ្វី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ដែរ! ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! សូម​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី កុល‌សម្ព័ន​បេនយ៉ាមីន បាន​ផ្លុំ​ត្រែ​ឡើង​ពោល​ថា៖ «យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ​ទេ ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​អ៊ីសាយ​ដែរ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​យើង គ្រប់​គ្នា​វិញ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រា​នោះ នៅ​ក្រុង​គីល‌កាល់​មាន​មនុស្ស​ពាល​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​ផ្លុំ​ត្រែ​ឡើង ហើយ​ប្រកាស​ថា៖ «ពួក​យើង​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​ព្រះ‌បាទ​ដាវីឌ​ទេ ហើយ​ក៏​គ្មាន​ពាក់‌ព័ន្ធ​អ្វី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ដែរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ទី​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី ពូជ​បេន‌យ៉ាមីន វា​ក៏​ផ្លុំ​ត្រែ​ឡើង ពោល​ថា យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ ក៏​គ្មាន​មរដក​ខាង​កូន​អ៊ីសាយ​ទេ ឱ​អ៊ីស្រាអែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​យើង​គ្រប់​គ្នា​ទៅ

សូមមើលជំពូក



២ សាំ‌យូ‌អែល 20:1
31 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​ពុន‌យ៉ាម៉ីន​មាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និង​អើឌ។


នៅ​ទី​នោះ សម្តេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់ ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្តេច​អាប់‌សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេ‌ប្រូន!”»។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​កូន​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​ពុន‌យ៉ាមីន​ម្នាក់​នេះ ជេរ​ប្រទេច​ផ្តាសា​យើង​ទៅ!


គាត់​ជេរ​ប្រទេច​ផ្តាសា​ទត​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!


គេ​យក​សព​ស្តេច​អាប់‌សា‌ឡុម ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​មួយ​ដ៏​ធំ នៅ​កណ្តាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រ‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ បោះ​បង់​ចោល​ទត​នាំ​គ្នា​ទៅ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ី‌គ្រី​វិញ។ មាន​តែ​ជន‌ជាតិ​យូដា​ប៉ុណ្ណោះ​ដែល​នៅ​ជាប់​ជា​មួយ​ទត ហើយ​តាម​ដង្ហែ​គាត់​ចាប់​តាំង​ពី​ទន្លេ​យ័រ‌ដាន់ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម។


នាង​ក៏​ទៅ​ពន្យល់​ណែ‌នាំ​ប្រជា‌ជន​ទាំង​មូល តាម​ប្រាជ្ញា​ឈ្លាស​វៃ​របស់​នាង។ ដូច្នេះ គេ​កាត់ ក លោក​សេបា ហើយ​បោះ​ក្បាល​មក​ជូន​លោក​យ៉ូអាប់។ លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ពល​ទាហាន​ក៏​ដក​ទ័ព​ចេញ​ពី​ក្រុង ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ រីឯ​លោក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​ជួប​ទត នៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។


រីឯ​មនុស្ស​ពាល​វិញ ប្រៀប​បាន​នឹង​បន្លា ដែល​គេ​បោះ​ចោល គឺ​មិន​ដែល​មាន​នរណា​យក​ដៃ​ពាល់​ឡើយ។


ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្តាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ស្តេច​ទត​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជ‌វង្ស​របស់​ស្តេច​ទត​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ​រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ​របស់​ខ្លួន​វិញ។


ត្រូវ​ឲ្យ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។


ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្តាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី នឹង​ស្តេច​ទត​ទៀត​ទេ ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀង​ខ្លួនៗ​វិញ​ចុះ។ រាជ‌វង្ស​របស់​ស្តេច​ទត​អើយ ឥឡូវ​នេះ​សូម​បី​បាច់​ថែ​រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ។


ស្តេច​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​អះលី‌ជំអះ ដែល​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​ឪពុក​ក្នុង​គ្រា​ដែល​ស្តេច​នៅ​មាន​ជីវិត​នៅ​ឡើយ​ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ?»។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ក្រោក​ឡើង សូម​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេ ឲ្យ​ពួក​គេ​បរា‌ជ័យ! សូម​យក​អំណាច​របស់​ទ្រង់​មក​រំដោះ ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។


មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ អុលឡោះ‌តាអាឡា​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។


កុំ​ប្រញាប់​យក​រឿង‌រ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន!


មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជំលោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។


ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់​វង្ស​ត​ទៅ​មុខ​បាន​ឡើយ។


រីឯ​អ្នក​ស្រុក​នោះ​ស្អប់​គាត់ បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រប់‌គ្រង​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។


ពេត្រុស​និយាយ​ថា៖ «ទេ តួន​មិន​ត្រូវ​លាង​ជើង​ខ្ញុំ​ជា​ដាច់​ខាត!»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ»។


មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។


ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោម​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំងៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។


ពេល​ទៅ​ដល់ គាត់​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ជន‌ជាតិ​អ៊ីស្រ‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​គាត់ គាត់​ក៏​នាំ​មុខ​គេ។


នាង​រស់​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់​ញាតិ​របស់​លោក​អេលី‌ម៉ាឡេក។


ស្តេច​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​គាត់ ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្តេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ស្តេច​សូល​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់អុលឡោះ‌តាអាឡា​ទេ។


នៅ​ក្នុង​ចំណោម​ទាហាន​របស់​ទត មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល​នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយ‌ភ័ណ្ឌ​ដែល​ដណ្តើម​បាន​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។