Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 13:13 - អាល់គីតាប

13 មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ទាញ​ពួក​អ្នក​ក្រុង​នោះចេញ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មាន​មនុស្ស​ទមិល​ល្មើស​ខ្លះ បាន​ចេញ​ពី​ពួក​ឯង ទៅ​នាំ​ប្រទាញ​ពួក​អ្នក​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ស្គាល់​សោះ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 13:13
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជេរ​ប្រទេច​ផ្តាសា​ទត​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!


គ្រា​នោះ​នៅ​ក្រុង​គីល‌កាល់​មាន​មនុស្ស​ពាល​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​ផ្លុំ​ត្រែ​ឡើង ហើយ​ប្រកាស​ថា៖ «ពួក​យើង​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​ស្តេច​ទត​ទេ ហើយ​ក៏​គ្មាន​ពាក់​ព័ន្ធ​អ្វី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ដែរ! ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! សូម​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។


រីឯ​មនុស្ស​ពាល​វិញ ប្រៀប​បាន​នឹង​បន្លា ដែល​គេ​បោះ​ចោល គឺ​មិន​ដែល​មាន​នរណា​យក​ដៃ​ពាល់​ឡើយ។


ត្រូវ​ឲ្យ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។


មនុស្ស​ខិលខូច​ពីរ​នាក់ មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណា‌បោត រួច​ចោទ​ប្រកាន់​គាត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ថា៖ «លោក​ណា‌បោត​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!»។ ដូច្នេះ គេ​នាំ​លោក​ណា‌បោត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។


កាលអុលឡោះ‌តាអាឡា​ផ្តាច់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​រាជ​វង្ស​របស់​ស្តេច​ទត ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​តែង‌តាំង​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ឡើង​ជា​ស្តេច។ ស្តេច​យេរ៉ូ‌បោម​បាន​អូស​ទាញ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ឃ្លាត​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា ព្រម​ទាំង​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។


មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្តេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ស្តេច​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធន៍ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។


អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អ៊ីព្លេស‌ហ្សៃតន ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ដ​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក​វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក​ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។


តើ​អាល់ម៉ា‌ហ្សៀស និង​អ៊ីព្លេស‌ហ្សៃតន​ចុះ​សំរុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់‌ទំនង​អ្វី​នឹង​គ្នា?


ក្នុង​បណ្តា​ក្រុង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា


ពេល​នោះ អ្នក​ត្រូវ​ស៊ើប​សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការ​នោះ ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន


បើ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់


ប្រសិន​បើ​បង‌ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្ត‌ភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់


ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើប​សួរ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​បញ្ជាក់​ថា ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រ‌អែល​មែន


ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង​ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។


អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្ដែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។


ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​អុលឡោះ អ្នក​ណា​ជា​កូន​ចៅ​របស់​អ៊ីព្លេស។ អ្នក​ណា​មិន​ប្រព្រឹត្ដ​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​កើត​មក​ពី​អុលឡោះ​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ទ្រង់​ដែរ។


អ្នក​ទាំង​នោះ​ជា​មេ​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ជា​មនុស្ស​ដែល​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​រស‌អុលឡោះ​នៅ​ជា​មួយ​ទេ។


ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោម​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំងៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។


ឥឡូវ​នេះ ចូរ​ប្រគល់​ជន​ពាល​ទាំង​នោះ​នៅ​គីបៀរ​មក យើង​នឹង​សម្លាប់​ពួក​គេ ដើម្បី​បោស​សំអាត​អំពើ​អាក្រក់ ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល»។ ប៉ុន្តែ កូន​ចៅ​ពុន‌យ៉ាមីន​មិន​ព្រម​ស្តាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។


ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើល​ងាយ​ស្តេច​សូល ហើយ​មិន​បាន​នាំ​យក​អ្វី​មក​ឲ្យ​ស្តេច​ទេ តែ​ស្តេច​មិន​រវី‌រវល់​នឹង​គេ​ឡើយ។


កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់អុលឡោះ‌តាអាឡា​ទេ។


ឥឡូវ​នេះ សូម​អ្នក​ស្រី​គិត​គូរ​ពិចារណា​មើល​ថា តើ​អ្នក​ស្រី​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​មហន្ត‌រាយ​មុខ​ជា​កើត​មាន​ដល់​ចៅ‌ហ្វាយ និង​ក្រុម​គ្រួសារ​ទាំង​មូល​មិន​ខាន។ ចៅ‌ហ្វាយ​យើង​មាន​ចរិត​អាក្រក់​ណាស់ គ្មាន​នរណា​អាច​និយាយ​ជា​មួយ​គាត់​បាន​ទេ»។


សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន​ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម