ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។
២ សាំយូអែល 16:8 - អាល់គីតាប អុលឡោះតាអាឡាដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ស្តេចសូល ដែលឯងបានដណ្តើមរាជ្យ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាដករាជ្យពីឯង ប្រគល់ទៅឲ្យសម្តេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានទម្លាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់ស្ដេចសូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡុម ជាកូនឯងវិញ មើល៍ ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ព្រោះឯងជាមនុស្សខ្ចាយឈាម»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ព្រះបាទសូល ដែលឯងបានដណ្ដើមរាជ្យ។ ហេតុនេះហើយបានជាព្រះអម្ចាស់ដករាជ្យពីឯង ប្រគល់ទៅឲ្យសម្ដេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាបានទំលាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់សូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡំម ជាកូនឯងវិញ មើល ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ពីព្រោះឯងជាមនុស្សខ្ចាយឈាម។ |
ទតពោលថា៖ «អ្នកស្លាប់ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសំដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានសម្លាប់ស្ដេចដែលអុលឡោះតាអាឡាបានតែងតាំង»។
គាត់និយាយថា៖ «សូមជម្រាបស្តេច! សូមកុំប្រកាន់ទោសខ្ញុំ! សូមមេត្តាបំភ្លេចកំហុស ដែលខ្ញុំបានប្រព្រឹត្តចំពោះស្តេច នៅថ្ងៃស្តេចចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងខ្ញុំឡើយ។
លោកអប៊ីសាយ ជាកូនអ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្តាសាស្តេចដែលអុលឡោះតាអាឡាបានតែងតាំង!»។
ក្នុងរជ្ជកាលស្តេចទត មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ស្តេចទតទូរអាសួរអុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់គាត់ថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
ទតប្រគល់ពួកគេទៅឲ្យអ្នកស្រុកគីបៀន ដើម្បីយកទៅចង ក នៅលើភ្នំចំពោះអុលឡោះតាអាឡា ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។
ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីពុនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្តាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះបិតាបានស្បថនៅចំពោះអុលឡោះតាអាឡាថា មិនសម្លាប់គេដោយមុខដាវឡើយ។
មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
នៅពេលឮពាក្យសំដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនខ្ញុំ។ ពួកគេធ្វើឲ្យខ្ញុំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងខ្ញុំដោយកំហឹង។
ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្តភក្ដិខ្ញុំ ឬប្រសិនបើខ្ញុំ រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងខ្ញុំមែននោះ
ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏បរិសុទ្ធ និងបង្ហូរឈាមពួកណាពី ទ្រង់ឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែម ទទួលទោសព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។