Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:19 - អាល់គីតាប

19 គាត់​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! សូម​កុំ​ប្រកាន់​ទោស​ខ្ញុំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច នៅ​ថ្ងៃ​ស្តេច​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ សូម​កុំ​រឭក​ដល់​ការ​អាក្រក់​ដែល​ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស​នៅ​ថ្ងៃ​ដែល​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា នៅ​ថ្ងៃ​ស្ដេច​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ទូលបង្គំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 បពិត្រ​ព្រះ‌អម្ចាស់ សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ​ឡើយ សូម​កុំ​រឭក​ដល់​សេចក្ដី​អាក្រក់ ដែល​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រព្រឹត្ត​ដោយ​ល្មើស នៅ​ថ្ងៃ​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្តេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំ‌ណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្តេច​អាប់‌សាឡុម ជា​បង។


ហេតុ​នេះ សូម​ស្តេច​កុំ​នឹក​ស្មាន​ថា បុត្រា​របស់​ស្តេច​ត្រូវ​ស្លាប់​អស់​នោះ​ឡើយ គឺ​មាន​តែ​សម្តេច​អាំ‌ណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់»។


ដើម្បី​ជួយ​ចម្លង​រាជ‌វង្ស​ឆ្លង​កាត់​ទន្លេ ហើយ​ចាំ​ទទួល​បញ្ជា​ពី​ទត។ ពេល​ទត​ឆ្លង​មក​ដល់​ត្រើយ​ម្ខាង ហើយ​លោក​ស៊ីម៉ាយ​ក្រាប​គោរព​អោន​មុខ​ដល់​ដី។


មាន​សុភ‌មង្គល​ហើយ អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!


សូម​កុំ​ដាក់​ទោស​យើង​ខ្ញុំ ព្រោះ​តែ​បុព្វបុរស របស់​យើង​ខ្ញុំ​បាន​ធ្វើ​ខុស​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ សូម​ប្រញាប់​សំដែង​ចិត្ត អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! ដ្បិត​យើង​ខ្ញុំ​កំពុង​តែ​លិច​លង់។


ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។


ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។


គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់អុលឡោះ‌តាអាឡា” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌អោន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


គាត់​ក៏​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​លោក​ប្អូន​មេត្តា​យល់​អធ្យា‌ស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!


ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ដ​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​ឲ្យ​គេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់‌ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!»។


នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​សំរុះ‌សំរួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ទ្រង់ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ អុលឡោះ​ក៏​ដាក់​បន្ទូល​នៃ​ការ​សំរុះ‌សំរួល​នេះ​មក​ក្នុង​យើង​ដែរ។


ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ខ្ញុំ​ទូរអា​សួរ​អុលឡោះ​ជូន​គាត់។ ខ្ញុំ​គ្មាន​គំនិត​ក្បត់​ស្តេច​សោះ! សូម​ស្តេច​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ខ្ញុំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​ពុំ​បាន​ដឹង​រឿង​រ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្តី»។


សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន​ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។


ស្តេច​សូល​និយាយ​ថា៖ «ទត​កូន​អើយ ឪពុក​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ ឪពុក​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​ឪពុក។ ឪពុក​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា ឪពុក​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម