ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 14:19 - អាល់គីតាប

ទត​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច ខ្ញុំ​សូម​ស្បថ​ថា នេះ​ពិត​ដូច​ស្តេច​មាន​ប្រសាសន៍​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ស្តេច​បាន​បង្គាប់​ឲ្យ​ខ្ញុំ​និយាយ​ពាក្យ​ទាំង​អស់​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា‌មួយ​នាង​ទេ​ឬ?» ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​របស់​ទ្រង់ ព្រះ‌ករុណា​ជា​ម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌ករុណា​ជា​ម្ចាស់​មាន​រាជ‌ឱង្ការ​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះករុណា​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​សូម​ស្បថ​ថា នេះ​ពិត​ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា បាន​បង្គាប់​ឲ្យ​ខ្ញុំ​ម្ចាស់​និយាយ​ពាក្យ​ទាំង​អស់​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ស្តេច​មាន​បន្ទូល​សួរ​ថា ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បំរើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ផង

សូមមើលជំពូក



២ សាំ‌យូ‌អែល 14:19
22 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ូរី​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច​ថា ហិប​របស់​អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល និង​យូដា​ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ខ្ញុំ និង​នាយ​ទាហាន​ក៏​សម្រាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​អោប​ប្រពន្ធ​ម្តេច​កើត? ខ្ញុំ​សូម​ស្បថ​ថា ដរាប​ណា​ស្តេច​មាន​ជីវិត​នៅ ខ្ញុំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។


ទត​ប្រាប់​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់​លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ឆ្លើយ​វិញ​ថា៖ «សូម​ស្តេច​មាន​ប្រសាសន៍​មក​ចុះ!»។


បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​ជួប​ទត ហើយ​ជម្រាប​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។


ប្រសិន​បើ​ខ្ញុំ​សម្លាប់​បុត្រ​របស់​ស្តេច នោះ​ខ្ញុំ​ពុំ​អាច​លាក់​រឿង​នេះ មិន​ឲ្យ​ស្តេច​ជ្រាប​បាន​ទេ ហើយ​លោក​ផ្ទាល់​ក៏​មិន​ការ‌ពារ​ខ្ញុំ​ដែរ»។


កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេ‌ប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់​ដោយ​សម្ងាត់។ នៅ​ទីនោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត​ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។


សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។


ដៃ​របស់​លោក​គ្មាន​ជាប់​ចំណង ជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរ តែ​លោក​បាន​ដួល​ស្លាប់ ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ស្តាយ​លោក​អប៊ី‌នើរ​សា​ជា​ថ្មី។


អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​អេលី‌យ៉ាសាក់​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​បេត‌អែល»។ អេលី‌យ៉ាសាក់​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប និង​ក្នុង​ឈ្មោះ​អ្នក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​អ្នក​ឡើយ»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេត‌អែល។


អ្នក​នឹង​ប្រាប់​គាត់​ឲ្យ​និយាយ​ជំនួស នូវ​សេចក្តី​ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។


សិរី‌រុង‌រឿង​របស់​អុលឡោះ​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុង‌រឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ។


កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។


យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ស្តេច តែ​យើង​ខ្ញុំ​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ស្តេច​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទទួល​ទាន​ទឹក​ពី​អណ្តូង​របស់​ស្តេច​ដែរ គឺ​យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​តាម​ផ្លូវ​ធំ​ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ងាក​ទៅ​ស្តាំ​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​ស្តេច»។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។


មិន​ត្រូវ​ងាក​ទៅ​ឆ្វេង​ទៅ​ស្តាំ ឆ្ងាយ​ពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»។


អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ។


ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ហ៊ូកុំ​នេះ ដោយ​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ​ជំនះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។


នាង​ហា‌ណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូរអា​អង្វរអុលឡោះ‌តាអាឡា កាល​ពី​មុន នៅ​ទី​នេះ​ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។


កាល​ស្តេច​សូល​ឃើញ​ទត​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលី‌ស្ទីន គាត់​ក៏​សួរ​លោក​អប៊ី‌នើរ​ជា​មេ‌ទ័ព​ថា៖ «អប៊ី‌នើរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​អប៊ី‌នើរ​ឆ្លើយ​តប​វិញ​ថា៖ «បាទ​ខ្ញុំ​មិន​ដឹង​ទាល់​តែ​សោះ»។


ទត​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​គាត់​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្តី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាមប៉ុណ្ណោះ»។


លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជានិច្ច និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា អុលឡោះ‌តាអាឡា​បាន​ឃាត់​លោក មិន​ឲ្យ​ទៅ​បង្ហូរ​ឈាម ដើម្បី​សង​សឹក​ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។