ស្តេចទតមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡាហើយ!»។
ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។
រួចដាវីឌមានបន្ទូលទៅណាថាន់ថា យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ណាថាន់ក៏ទូលតបថា ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ
ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ គាត់អនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់វៀរលែងតែ លោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់គាត់។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះបានឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះបានដែរ»។
ស្តេចទតដឹងខ្លួនប្រព្រឹត្តខុស ដោយបានជំរឿនប្រជាជនដូច្នេះ គាត់ទូរអាថា៖ «អុលឡោះតាអាឡាអើយ ខ្ញុំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
កាលស្តេចមើលឃើញម៉ាឡាអ៊ីកាត់ប្រហារជីវិតប្រជាជនដូច្នេះ គាត់អង្វរអុលឡោះតាអាឡាថា៖ «ខ្ញុំទេតើដែលបានប្រព្រឹត្តអំពើបាប! ខ្ញុំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញ ពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមទ្រង់ដាក់ទោសខ្ញុំ និងក្រុមគ្រួសារខ្ញុំចុះ!»។
ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកនាំសាររបស់អុលឡោះស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ស្តេចក៏លាតដៃពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ដៃដែលស្តេចលើកចង្អុលទៅអ្នកនាំសាររបស់អុលឡោះក៏ស្ពឹក កំរើកលែងរួច។
ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា។
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូរអាសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតឆ្លើយថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះ!»។
ស្តេចក៏ចាត់មេកងម្នាក់ ឲ្យនាំពលទាហានហាសិបនាក់ ទៅរកចាប់អេលីយ៉េស។ គេនាំគ្នាឡើងទៅរកចាប់អេលីយ៉េស ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់គាត់ថា៖ «អ្នកជំនិតរបស់អុលឡោះអើយ ចូរចុះមក! នេះជាបញ្ជារបស់ស្តេច»។
ស្តេចទតអង្វរអុលឡោះថា៖ «ខ្ញុំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះសូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មាតីទាំងស្រុង!»។
ស្តេចអេសាខឹងនឹងអ្នកទាយជាខ្លាំង ស្តេចក៏ឲ្យគេយកគាត់ទៅឃុំឃាំង ដ្បិតពាក្យរបស់គាត់បានធ្វើឲ្យស្តេចខឹង។ ក្នុងពេលជាមួយគ្នានោះ ស្តេចអេសាសង្កត់សង្កិនប្រជាជនមួយចំនួន។
គាត់និយាយមិនទាន់ផុតផង ស្តេចអម៉ាស៊ីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្តេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ណាពីជម្រាបថា៖ «ខ្ញុំដឹងហើយថា អុលឡោះបានសម្រេចនឹងបំផ្លាញស្តេច ដ្បិតស្តេចប្រព្រឹត្តបែបនេះ ហើយស្តេចក៏បដិសេធមិនព្រមស្តាប់យោបល់របស់ខ្ញុំដែរ»។
ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែអុលឡោះពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់ក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ទ្រង់មិនពេញចិត្ត ឲ្យខ្ញុំធ្វើគូរបានទេ ទោះបីគូរបានដុត ក៏មិនពេញចិត្តទ្រង់ដែរ។
ខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់ គឺទាស់នឹងទ្រង់តែមួយគត់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើមួយ ដែលទ្រង់ចាត់ទុកថាជាអំពើអាក្រក់។ ទោះបីទ្រង់កាត់ទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែសុចរិត ហើយទោះបីទ្រង់ធ្វើទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែឥតកំហុសដដែល។
ក៏ប៉ុន្តែ ទ្រង់ពេញចិត្ត នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យខ្ញុំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង!
ស្តេចហ្វៀរ៉អ៊ូនក៏កោះហៅម៉ូសា និងហារូន ហើយមានប្រសាសន៍ថា៖ «លើកនេះយើងបានប្រព្រឹត្តអំពើបាបមែន មានតែអុលឡោះតាអាឡាទេ ដែលសុចរិត រីឯយើង និងប្រជារាស្ត្ររបស់យើងជាមនុស្សអាក្រក់។
យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ អុលឡោះនឹងអាណិតមេត្តា។
ឥឡូវនេះ ចិត្តជូរចត់របស់ខ្ញុំ ប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតទ្រង់ផ្ទាល់គាប់ បំណងស្រង់ជីវិតខ្ញុំ ឲ្យចៀសផុតពីរណ្ដៅមច្ចុរាជ ទ្រង់លែងនឹកនាពីអំពើបាបរបស់ខ្ញុំ ទៀតហើយ។
អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប តែមិនមែនសម្រាប់យើងទេ ហើយអ្នកយកខ្លាញ់សត្វធ្វើគូរបាន តែមិនមែនដើម្បីយើងឡើយ។ ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក អ្នកបែរជាចង់បង្ខិតបង្ខំយើង ឲ្យយើងធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ អ្នកបានធ្វើឲ្យយើងនឿយណាយ ដោយសារអំពើអាក្រក់របស់អ្នក។
យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
ទោះបីទ្រង់ដាក់ទោសក្ដី ទ្រង់នៅតែអាណិតមេត្តាដដែល ដ្បិតចិត្តសប្បុរសរបស់ទ្រង់ ធំពន់ពេកក្រៃ។
ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
អ្នកណាវាយមនុស្សម្នាក់ រហូតដល់បាត់បង់ជីវិតអ្នកនោះនឹងមានទោសដល់ស្លាប់។
ម៉ាឡាអ៊ីកាត់នេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីគាត់!»។ ម៉ាឡាអ៊ីកាត់ពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីអ្នក ហើយឲ្យអ្នកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។
គឺចាត់ទាហានឲ្យទៅកាត់កយ៉ះយ៉ា
កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងហ៊ូកុំរបស់អុលឡោះ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះ ជាកូនទៀតទេ”។
រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងនិយាយថា “ឱអុលឡោះអើយ! សូមអាណិតមេត្ដាខ្ញុំជាមនុស្សបាបផង”។
កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
បើអាល់ម៉ាហ្សៀសលះបង់ជីវិតច្រើនដង គាត់មុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ អ៊ីសាបានមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយគាត់បានលះបង់ជីវិត។
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
និងអ៊ីសាអាល់ម៉ាហ្សៀសប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូនដែរ! អ៊ីសាជាបន្ទាល់ដ៏ស្មោះត្រង់ គាត់រស់ឡើងវិញមុនគេបង្អស់ ហើយគាត់ជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ អ៊ីសាស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារឈាមរបស់គាត់ផ្ទាល់។
ស្តេចសូលឆ្លើយតបទៅសាំយូអែលថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់អុលឡោះតាអាឡាហើយ ខ្ញុំបានចេញទៅច្បាំងនៅស្រុកដែលអុលឡោះតាអាឡាចាត់ឲ្យទៅ។ ខ្ញុំចាប់បានអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ជូនអុលឡោះដែរ។
ស្តេចសូលមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកអះលីជំអះនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់លោក»។