២ សាំយូអែល 1:2 - អាល់គីតាប នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល ។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទំលាក់ខ្លួនក្រាបចុះដល់ដីដោយគោរព |
កាលរូបេនត្រឡប់មកដល់អណ្តូងវិញ គាត់មិនឃើញយូសុះនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
ពួកគេតបថា៖ «បាទលោក ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាអោនកាយក្រាបគោរពយូសុះ។
នាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅទាំងស្រែកផង។
ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះ ក៏ចូលទៅជួបទត។ នាងគោរពដោយអោនមុខដល់ដី ហើយនិយាយថា៖ «សូមជម្រាបស្តេច! សូមជួយខ្ញុំផង!»។
ពេលស្តេចទតឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំអុលឡោះ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអើគី មកជួបគាត់ ដោយមានអាវរហែក និងដីនៅលើក្បាលផង។
កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្តេចទត ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកគាត់ គាត់ក៏ចេញទៅទទួល ហើយក្រាបគោរពអោនមុខដល់ដី។
ពេលបុរសម្នាក់មកប្រាប់ខ្ញុំអំពីស្តេចសូលស្លាប់នោះ គេនឹកស្មានថា ខ្លួននាំដំណឹងល្អមកប្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានចេញបញ្ជាឲ្យចាប់អ្នកនោះ សម្លាប់នៅក្រុងស៊ីគឡាក់ ដើម្បីតបស្នងនឹងដំណឹងល្អរបស់គេ!
«សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅជួបស្ដេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។
លុះដល់ថ្ងៃទីបី នាងអេសធើរតែងខ្លួនសម្រាប់មហាក្សត្រិយានី ចូលទៅជួបស្ដេចនៅសាលខាងក្នុងដំណាក ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ស្តេចនៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។
ចូរជម្រាបទ្រង់ថា: អុលឡោះអើយ ស្នាដៃរបស់ទ្រង់ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ទ្រង់នាំគ្នាលុតក្រាប ដោយឃើញអំណាចដ៏ធំធេងរបស់ទ្រង់។
ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នក ពួកគេសោយសោកយ៉ាងជូរចត់ ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួន ហើយដេកននៀលនៅក្នុងផេះ។
ពីរថ្ងៃទៀត ទ្រង់នឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ទ្រង់នឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយទ្រង់។
ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាវិញ ដ្បិតទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអាណិតអាសូរ ទ្រង់មានចិត្តអត់ធ្មត់ ពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនពេញចិត្តដាក់ទោសទេ។
យូនើសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រាមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
តាំងពីពេលនោះមក អ៊ីសា ចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា គាត់ត្រូវតែទៅក្រុងយេរូសាឡឹម។ ពួកអះលីជំអះពួកអ៊ីមុាំ និងពួកតួន នឹងនាំគ្នាធ្វើបាបគាត់ឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងសម្លាប់គាត់ទៀតផងតែបីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ។
យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់អ៊ីព្លេសហ្សៃតនមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះ មកក្រាបនៅជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
ពេលក្មេងនោះចេញផុតទៅ ទតក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយអោនមុខដល់ដី គោរពសម្តេចយ៉ូណាថានបីដង។ អ្នកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសទត។
ពេលនាងអប៊ីកែលឃើញទត នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបគោរពទតអោនមុខដល់ដី។
នៅថ្ងៃដដែលនោះ បុរសម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនបានរត់ពីសមរភូមិទៅដល់ស៊ីឡូ ខោអាវរបស់គាត់រហែកដាច់អស់ ហើយក្បាលគាត់ប្រឡាក់ទៅដោយធូលីដីផង។
បុរសនោះជម្រាបលោកអេលីថា៖ «ខ្ញុំមកពីសមរភូមិ ហើយទើបនឹងរត់មកដល់ថ្ងៃនេះ»។ លោកអេលីក៏សួរថា៖ «យ៉ាងម៉េចទៅហើយកូនអើយ?»។