លោកុប្បត្តិ 22:4 - អាល់គីតាប4 លុះដល់ថ្ងៃទីបី អ៊ីព្រហ៊ីមងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 លុះថ្ងៃទីបី អ័ប្រាហាំងើបភ្នែកឡើង ក៏ឃើញកន្លែងនោះពីចម្ងាយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 លុះដល់ថ្ងៃទីបី លោកអ័ប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចំងាយ សូមមើលជំពូក |
«ចូរវិលទៅជម្រាបស្តេចហេសេគា ជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា: អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទតដែលជាអយ្យកោរបស់ស្តេច ទ្រង់មានបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបីអ្នកនឹងឡើងទៅកាន់ដំណាក់អុលឡោះតាអាឡា។
អ្នកទាំងពីរជម្រាបស្តេចទៀតថា៖ «អុលឡោះជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ទ្រង់នឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។