រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយេហ៊ូវ និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចគ្រប់យ៉ាងរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
២ របាក្សត្រ 35:27 - អាល់គីតាប គឺកិច្ចការផ្សេងៗដែលស្តេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រអែល និងស្តេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពីកិច្ចការទ្រង់ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺកិច្ចការផ្សេងៗដែលស្ដេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងពីកិច្ចការទ្រង់ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចអ៊ីស្រាអែលនឹងយូដាហើយ។ |
រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយេហ៊ូវ និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចគ្រប់យ៉ាងរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
កិច្ចការផ្សេងៗទៀតរបស់ស្តេចហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
កិច្ចការផ្សេងៗទៀតរបស់ស្តេចអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ឋតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
កិច្ចការរបស់ស្តេចរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ណាពីសេម៉ាយ៉ា និងលោកអ៊ីដោជាអ្នកទាយ។ ស្តេចរេហូបោម និងស្តេចយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។
កិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្តេចស្រុកអ៊ីស្រអែល។
រីឯចំនួនបុត្ររបស់ស្តេច និងសេចក្តីជាច្រើនដែលណាពីថ្លែងបន្ទូលរបស់អុលឡោះប្រឆាំងនឹងស្តេច ព្រមទាំងកំណត់ហេតុស្តីអំពីការជួសជុលដំណាក់របស់អុលឡោះសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ស្តេច។ ស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។
កិច្ចការផ្សេងៗរបស់ស្តេចអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
ណាពីអេសាយជាកូនរបស់លោកអម៉ូសបានកត់ត្រាទុក នូវរាជកិច្ចផ្សេងៗទៀតរបស់ស្តេចអូសៀសតាំងពីដើមដល់ចប់។
កិច្ចការផ្សេងៗទៀតរបស់ស្តេចហេសេគា និងភក្តីភាពរបស់ស្តេចចំពោះអុលឡោះសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ណាពីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
រីឯពាក្យដែលស្តេចទូរអា និងរបៀបដែលអុលឡោះឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
កិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូសៀស និងភក្តីភាពដែលស្តេចសំដែងចំពោះបន្ទូលដែលមានចែងទុកក្នុងហ៊ូកុំរបស់អុលឡោះតាអាឡា
ប្រជាជនយូដានាំគ្នាតែងតាំងស្តេចយ៉ូអាហាស់ ជាបុត្ររបស់ស្តេចយ៉ូសៀសឲ្យឡើងស្នងរាជ្យឪពុក នៅក្រុងយេរូសាឡឹម។