Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:22 - អាល់គីតាប

22 ណាពី​អេ‌សាយ​ជា​កូន​របស់​លោក​អម៉ូស​បាន​កត់‌ត្រា​ទុក នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ស្តេច​អូសៀស​តាំង​ពី​ដើម​ដល់​ចប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 រីឯកិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​អូសៀស ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស បាន​កត់‌ត្រា​ទុក​នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អូសៀស តាំង​ពី​ដើម​ដល់​ចប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រីឯ​ដំណើរ​ឯ​ទៀត ពី​អូសៀស ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់​ហើយ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម‌រាជ​វាំង និង​លោក​សិប‌ណា ជា​ស្មៀន​ស្តេច ព្រម​ទាំង​អ៊ីមុាំ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ណាពី​អេសាយ​ជា​កូន​របស់​លោក​អម៉ូស។


កិច្ចការ​របស់​ស្តេច​រេហូ‌បោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ណាពី​សេម៉ា‌យ៉ា និង​លោក​អ៊ីដោ​ជា​អ្នក​ទាយ។ ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។


កិច្ចការ​ផ្សេងៗ​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​អូសៀស​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទី‌ធ្លា​នៃ​ផ្នូរ​របស់​រាជ‌វង្ស ដ្បិត​ស្តេច​កើត​ឃ្លង់។ ស្តេច​យ៉ូថាម​ជា​កូន​ឡើង​ស្នង​រាជ្យ។


កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ហេសេ‌គា និង​ភក្តី‌ភាព​របស់​ស្តេច​ចំពោះ​អុលឡោះសុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្ត‌ហេតុ​របស់​ណាពី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស ព្រម​ទាំង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ចការ​ផ្សេង​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន គឺ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ «កិច្ចការ​របស់​ណាពី​ណាថាន» ជា​អ្នក​ភូមិ​ស៊ីឡូ និង​ក្នុង​សៀវភៅ «និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​របស់​លោក​អ៊ីដោ ជា​អ្នក​ទាយ» ស្តី​អំពី​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ក្នុង​រជ្ជកាល​ស្តេច​អ៊ូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​អេសាយ ជា​កូន​របស់​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ត​ទៅ:


នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ស្លាប់ ខ្ញុំ​បាន​ឃើញ​អុលឡោះ​ជា​អម្ចាស់​នៅ​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​អាវ​វែង​របស់​ទ្រង់​លាត​ពេញ​ក្នុង​ម៉ាស្ជិទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម