កិច្ចការផ្សេងៗទៀតរបស់ស្តេចស៊ូឡៃម៉ាន មានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «កិច្ចការរបស់ស្តេចស៊ូឡៃម៉ាន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស៊ូឡៃម៉ានបានធ្វើ និងអំពីប្រាជ្ញារបស់គាត់។
២ របាក្សត្រ 33:18 - អាល់គីតាប កិច្ចការផ្សេងៗទៀតរបស់ស្តេចម៉ាណាសេ ព្រមទាំងពាក្យដែលស្តេចទូរអាដល់អុលឡោះជាម្ចាស់របស់គាត់ និងពាក្យដែលអ្នកទាយថ្លែងជម្រាបស្តេច ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្តេចស្រុកអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កិច្ចការផ្សេងទៀតពីព្រះបាទម៉ាណាសេ និងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះ ព្រមទាំងពាក្យដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ ព្រមទាំងពាក្យដែលស្ដេចអធិស្ឋានដល់ព្រះរបស់ស្ដេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្ដេច ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីម៉ាន៉ាសេ នឹងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះនៃទ្រង់ ព្រមទាំងពាក្យទាំងប៉ុន្មានដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ |
កិច្ចការផ្សេងៗទៀតរបស់ស្តេចស៊ូឡៃម៉ាន មានកត់ត្រាទុកក្នុងសៀវភៅដែលមានចំណងជើងថា «កិច្ចការរបស់ស្តេចស៊ូឡៃម៉ាន»។ សៀវភៅនោះរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលស៊ូឡៃម៉ានបានធ្វើ និងអំពីប្រាជ្ញារបស់គាត់។
រីឯកិច្ចការផ្សេងៗទៀតរបស់ស្តេចយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
កិច្ចការផ្សេងៗរបស់ស្តេចណាដាប់ និងអ្វីៗទាំងអស់ដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
អុលឡោះតាអាឡាព្រមានជនជាតិអ៊ីស្រអែល និងជនជាតិយូដាតាមរយៈណាពី និងអ្នកទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវហ៊ូកុំ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់យើង»។
កិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្តេចស្រុកអ៊ីស្រអែល។
ស្តេចយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្តេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នា សុទ្ធតែជាបុត្ររបស់ស្តេចយ៉ូសាផាត ស្តេចអ៊ីស្រអែល។
កិច្ចការផ្សេងៗទៀតរបស់ស្តេចហេសេគា និងភក្តីភាពរបស់ស្តេចចំពោះអុលឡោះសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ណាពីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។
រីឯពាក្យដែលស្តេចទូរអា និងរបៀបដែលអុលឡោះឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ទ្រង់បិទភ្នែកអ្នករាល់គ្នា ដែលជាណាពី ទ្រង់បាំងមុខអ្នករាល់គ្នាដែលជាអ្នកទាយ។
គេបំបិទមាត់ណាពីថា “កុំទាយអី” ហើយប្រាប់អ្នកទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
លោកអម៉ាស៊ាពោលមកកាន់ណាពីអេម៉ុសថា៖ «នែ៎! អ្នកទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។
ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតអុលឡោះមិនអើពើនឹងពួកគេឡើយ។
ពីដើម នៅស្រុកអ៊ីស្រអែល កាលណាគេទៅទូរអាសូមអ្វីពីអុលឡោះគេតែងពោលថា «មក៍! យើងទៅរកអ្នកទាយ!» ដ្បិតអ្នកដែលយើងហៅថា ណាពីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «អ្នកទាយ»។