២ របាក្សត្រ 33:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រីឯដំណើរឯទៀតពីម៉ាន៉ាសេ នឹងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះនៃទ្រង់ ព្រមទាំងពាក្យទាំងប៉ុន្មានដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 កិច្ចការផ្សេងទៀតពីព្រះបាទម៉ាណាសេ និងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះ ព្រមទាំងពាក្យដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ ព្រមទាំងពាក្យដែលស្ដេចអធិស្ឋានដល់ព្រះរបស់ស្ដេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្ដេច ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្ដេចស្រុកអ៊ីស្រាអែល។ សូមមើលជំពូកអាល់គីតាប18 កិច្ចការផ្សេងៗទៀតរបស់ស្តេចម៉ាណាសេ ព្រមទាំងពាក្យដែលស្តេចទូរអាដល់អុលឡោះជាម្ចាស់របស់គាត់ និងពាក្យដែលអ្នកទាយថ្លែងជម្រាបស្តេច ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្តេចស្រុកអ៊ីស្រអែល។ សូមមើលជំពូក |
ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល នឹងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា នឹងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រិត្យក្រម នឹងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកឰយុកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ
ឯសេចក្ដីអធិស្ឋានរបស់ទ្រង់ នឹងការដែលព្រះបានទន់ព្រះហឫទ័យទទួលតាមទ្រង់ ព្រមទាំងអំពើបាប នឹងការរំលងរបស់ទ្រង់ទាំងប៉ុន្មាន អស់ទាំងកន្លែងដែលទ្រង់បានធ្វើទីខ្ពស់ ហើយដំកល់រូបព្រះនឹងរូបឆ្លាក់ មុនដែលទ្រង់បានបន្ទាបព្រះទ័យចុះ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុកហើយ