គ្រានោះស្តេចពូល ជាស្តេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រអែល តែស្តេចមណាហិម យកប្រាក់មួយពាន់ហាបជូនស្តេចពូល សូមឲ្យស្តេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
២ របាក្សត្រ 32:1 - អាល់គីតាប ក្រោយពេលដែលស្តេចហេសេគាសំដែងភក្តីភាព ចំពោះអុលឡោះនោះមក ស្តេចសានហេរីបជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសំរុកក្រុងទាំងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយគ្រប់ទាំងការ ជាអំពើស្មោះត្រង់ទាំងនោះមក នោះព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ទន្ទ្រានចូលមកក្នុងស្រុកយូដា បោះទ័ពច្បាំងនឹងអស់ទាំងទីក្រុងមានបន្ទាយ ដោយប្រាថ្នាចង់ចាប់យកទីក្រុងទាំងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលដែលព្រះបាទហេសេគាសម្តែងភក្ដីភាពចំពោះព្រះជាម្ចាស់នោះមក ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសម្រុកក្រុងទាំងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយគ្រប់ទាំងការ ជាអំពើស្មោះត្រង់ទាំងនោះមក នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ទន្ទ្រានចូលមកក្នុងស្រុកយូដា បោះទ័ពច្បាំងនឹងអស់ទាំងទីក្រុងមានបន្ទាយ ដោយប្រាថ្នាចង់ចាប់យកទីក្រុងទាំងនោះ |
គ្រានោះស្តេចពូល ជាស្តេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រអែល តែស្តេចមណាហិម យកប្រាក់មួយពាន់ហាបជូនស្តេចពូល សូមឲ្យស្តេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
នៅឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចហូស៊ា ស្តេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រអែលទៅស្រុកអាស្ស៊ីរីឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
ស្តេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុត ពីកណ្តាប់ដៃរបស់ស្តេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែទ្រង់ប៉ុណ្ណោះ ដែលពិតជាម្ចាស់!»។
ក្រោយព្រឹត្តិការណ៍ទាំងនោះមក គឺក្រោយពេលស្តេចយ៉ូសៀសជួសជុលដំណាក់របស់អុលឡោះតាអាឡា ស្តេចនេកោជាស្តេចស្រុកអេស៊ីប បានលើកទ័ពទៅវាយក្រុងកើកេមីស នៅតាមដងទន្លេអឺប្រាត ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ។
នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។
នៅឆ្នាំទីដប់បួននៃរជ្ជកាលស្តេចហេសេគា ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។
ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅនៅក្រុងនីនីវេវិញ។
ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក យើងវិញទេ។
អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា គេទម្លុះកំពែងក្រុង ឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។ ស្ដេចរបស់អ្នករាល់គ្នាដើរនៅមុខអ្នករាល់គ្នា ដោយមានអុលឡោះតាអាឡានៅមុខគេបង្អស់។