Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 32:2 - អាល់គីតាប

2 កាល​ស្តេច​ហេសេ‌គា ឃើញ​ស្តេច​សាន‌ហេ‌រីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​ព្រះ‌បាទ​ហេ‌សេ‌គា​ឃើញ​ថា ព្រះ‌បាទ​សាន‌ហេរីប​បាន​មក​ដូច្នោះ ហើយ​មុខ​ជា​គិត​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កាល​ព្រះ‌បាទ​ហេ‌សេគា ឃើញ​ព្រះចៅ​សាន‌ហេ‌រីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​ហេសេគា​ទ្រង់​ឃើញ​ថា សាន‌ហេ‌រីប​បាន​មក​ដូច្នោះ ហើយ​មុខ​ជា​គិត​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 32:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្តើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក​ស្តេច​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។


ក្រោយ​ពេល​ដែល​ស្តេច​ហេសេ‌គា​សំដែង​ភក្តី‌ភាព ចំពោះ​អុលឡោះ​នោះ​មក ស្តេច​សាន‌ហេ‌រីប​ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​លើក​ទ័ព​មក​លុក​លុយ​ស្រុក​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​បញ្ជា​ឲ្យ​កង‌ទ័ព​វាយ​សំរុក​ក្រុង​ទាំង​នោះ​ទៀត​ផង។


ស្តេច​ក៏​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ‌ទ័ព និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​គាត់ ដើម្បី​សម្រេច​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ទី‌ក្រុង។ ពួក​គេ​គាំ​ទ្រ​ស្តេច


ហេតុ​នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​តាម​អំបូរ​របស់​ពួក​គេ ឲ្យ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។


នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡឹម។


យូសុះ គូ​ដណ្ដឹង​របស់​នាង​ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​គាត់​សម្រេច​ចិត្ដ​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។


លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​អ៊ីសា​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ទៅ អ៊ីសា​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម


ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​អ៊ីសា​ឲ្យ​ស្នាក់​ឡើយ ព្រោះ​អ៊ីសា​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម