គាត់ពោលទៅកាន់អ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា ហើយមិនកាន់តាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទេ
២ របាក្សត្រ 22:9 - អាល់គីតាប លោកយេហ៊ូវឲ្យគេតាមរកស្តេចអហាស៊ីយ៉ា ហើយគេចាប់ស្តេចបាននៅក្រុងសាម៉ារី ព្រោះស្តេចពួននៅទីនោះ។ គេនាំស្តេចទៅជួបលោកយេហ៊ូវ ហើយលោកក៏សម្លាប់ស្តេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្តេច ដ្បិតគេគិតថា ស្តេចត្រូវជារាជវង្សរបស់ស្តេចយ៉ូសាផាត ដែលស្វែងរកអុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ស្តេចអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏រកព្រះបាទអ័ហាស៊ីយ៉ា ដែលពួននៅក្នុងក្រុងសាម៉ារីដែរ ហើយគេចាប់ទ្រង់នាំមកដល់យេហ៊ូវ រួចគេសម្លាប់ចោល ហើយបញ្ចុះសពទ្រង់ទៅ ដោយថា ទ្រង់ជាបុត្រព្រះបាទយេហូសាផាត ដែលបានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះហឫទ័យ ដូច្នេះ ក្នុងវង្សរបស់ព្រះបាទអ័ហាស៊ីយ៉ា គ្មានអ្នកណាមួយអាចនឹងគ្រប់គ្រងរាជ្យបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេហ៊ូវឲ្យគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្ដេចបាននៅក្រុងសាម៉ារី ព្រោះស្ដេចពួននៅទីនោះ។ គេនាំស្ដេចទៅជួបលោកយេហ៊ូវ ហើយលោកក៏ធ្វើគុតស្ដេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្ដេច ដ្បិតគេគិតថា ស្ដេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាត ដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏រកអ័ហាស៊ីយ៉ា ដែលពួននៅក្នុងក្រុងសាម៉ារីដែរ ហើយគេចាប់ទ្រង់ នាំមកដល់យេហ៊ូវ រួចគេសំឡាប់បង់ ហើយកប់សពទ្រង់ទៅ ដោយថា ទ្រង់ជាបុត្រយ៉ូសាផាត ដែលបានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះទ័យ ដូច្នេះ ក្នុងវង្សរបស់អ័ហាស៊ីយ៉ា គ្មានអ្នកណាមួយអាចនឹងគ្រប់គ្រងរាជ្យបានឡើយ។ |
គាត់ពោលទៅកាន់អ្នកនាំសាររបស់អុលឡោះដែលមកពីស្រុកយូដាថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា ហើយមិនកាន់តាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទេ
ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពកូននោះ។ ក្នុងរាជវង្សរបស់ស្តេចយេរ៉ូបោម មានតែកូននេះម្នាក់ប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សស្តេចយេរ៉ូបោម មានតែកូននេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ចិត្តអុលឡោះតាអាឡា ជាម្ចាស់នៃប្រជាជនអ៊ីស្រអែល។
បន្ទាប់មក លោកយេហ៊ូវចូលទៅក្នុងវាំង រួចបរិភោគ គាត់និយាយថា៖ «សូមអស់លោកយកសាកសពស្ត្រីដែលត្រូវបណ្តាសានេះទៅកប់ផង ព្រោះគាត់ក៏ជាបុត្រស្តេចដែរ»។
ប៉ុន្តែ ស្តេចបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺស្តេចបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយស្តេចស្វែងរកអុលឡោះដោយស្មោះអស់ពីចិត្ត»។
អ្នកទាំងនោះ លើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្តេច ព្រមទាំងចាប់កូន និងប្រពន្ធរបស់ស្តេច នាំយកទៅជាមួយផង គឺនៅសល់តែសម្តេចអហាស៊ីយ៉ាមួយនាក់គត់ ដែលក្មេងជាងគេ។
ស្តេចយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានអាយុសាមសិបពីរឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចស្លាប់ គ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីស្តេចទត តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ស្តេចឡើយ។
កាលស្តេចយ៉ូរ៉ាមឡើងស្នងរាជ្យឪពុក និងពង្រឹងអំណាចបានហើយ ស្តេចសម្លាប់អនុជទាំងអស់ ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រអែលទៀតផង។
លោកយេហ៊ូវធ្វើទោសរាជវង្សស្តេចអហាប់ ជូនអុលឡោះហើយពេលគាត់ជួបពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងក្មួយៗរបស់ស្តេចអហាស៊ីយ៉ា ដែលជាអ្នកបម្រើរបស់ស្តេច នោះគាត់ក៏ប្រហារជីវិតពួកគេទាំងអស់គ្នា។
បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យស្តេចយ៉ូអាសឈឺជាទម្ងន់។ ពួកអ្នកបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គេសម្លាប់ស្តេចនៅក្នុងបន្ទប់ដេក រួចយកសពទៅបញ្ចុះនៅបុរីស្តេចទត តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។
ក្រោយពេលដែលស្តេចអម៉ាស៊ីយ៉ាបែកចិត្តចេញពីអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់នឹងស្តេច ដូច្នេះស្តេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមគាត់រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់គាត់នៅទីនោះ។
ពួកមន្ត្រីរបស់ស្តេចអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្តេច ហើយសម្លាប់គាត់ក្នុងរាជវាំង។
អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។