២ របាក្សត្រ 22:10 - អាល់គីតាប10 កាលនាងអថាលា ជាម្តាយរបស់ស្តេចអហាស៊ីយ៉ាជ្រាបថា កូនស្លាប់ហើយ នាងសម្រេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្តេចស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលព្រះនាងអ័ថាលា ជាមាតាព្រះបាទអ័ហាស៊ីយ៉ា ឃើញថារាជបុត្របានសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងសម្រេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្ដេចស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឯព្រះនាងអ័ថាលា ជាព្រះមាតាអ័ហាស៊ីយ៉ា កាលឃើញថា ព្រះរាជបុត្របានសុគតហើយ នោះព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ទៅ សូមមើលជំពូក |
ពេលនោះម្ចាស់ក្សត្រីយ៍យ៉ូសេបាបានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ នាងបាននាំកូននោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងម៉ាស្ជិទនៅជាមួយផង។ ម្ចាស់ក្សត្រីយ៍យ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់អ៊ីមុាំយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនឲ្យនាងអថាលាឃើញ ដូច្នេះរាជកុមារក៏បានរួចពីស្លាប់។