Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 22:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 លោក​ក៏​រក​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់ នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សំឡាប់​បង់ ហើយ​កប់​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​យ៉ូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​ក៏​រក​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់​នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សម្លាប់​ចោល ហើយ​បញ្ចុះ​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​ព្រះបាទ​យេ‌ហូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ហឫ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យេ‌ហ៊ូវ​ឲ្យ​គេ​តាម​រក​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ហើយ​គេ​ចាប់​ស្ដេច​បាន​នៅ​ក្រុង​សាម៉ារី ព្រោះ​ស្ដេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្ដេច​ទៅ​ជួប​លោក​យេ‌ហ៊ូវ ហើយ​លោក​ក៏​ធ្វើ​គុត​ស្ដេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្ដេច ដ្បិត​គេ​គិត​ថា ស្ដេច​ត្រូវ​ជា​រាជ‌វង្ស​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថ‌ភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​យេ‌ហ៊ូវ​ឲ្យ​គេ​តាម​រក​ស្តេច​អហា‌ស៊ីយ៉ា ហើយ​គេ​ចាប់​ស្តេច​បាន​នៅ​ក្រុង​សាម៉ា‌រី ព្រោះ​ស្តេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្តេច​ទៅ​ជួប​លោក​យេ‌ហ៊ូវ ហើយ​លោក​ក៏​សម្លាប់​ស្តេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្តេច ដ្បិត​គេ​គិត​ថា ស្តេច​ត្រូវ​ជា​រាជ​វង្ស​របស់​ស្តេច​យ៉ូសា‌ផាត ដែល​ស្វែង​រកអុលឡោះ‌តាអាឡា​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជ​វង្ស​របស់​ស្តេច​អហា‌ស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថ‌ភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 22:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​នោះ​បន្លឺ​វាចា​ឡើង​ដល់​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ហាម‌ប្រាម


ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោមមាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល


កាល​លោក​បាន​ចូល​ទៅ​បរិភោគ​ភោជ‌នាហារ​រួច​ហើយ នោះ​ក៏​បង្គាប់​ថា ចូរ​ទៅ​មើល​ស្ត្រី​ដែល​ត្រូវ​បណ្តាសា​នោះ ហើយ​កប់​វា​ទៅ ដ្បិត​វា​ជា​បុត្រ​ស្តេច​ដែរ


ប៉ុន្តែឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​រូប​ព្រះ​ទាំង​ប៉ុន្មាន ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ។


គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ នឹង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។


កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។


កាល​យ៉ូរ៉ាម​បាន​ឡើង​គ្រប់‌គ្រង​រាជ្យ​របស់​ព្រះ‌បិតា ហើយ​មាន​អំណាច​ចំរើន​ឡើង នោះ​ទ្រង់​ក៏​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក ដែល​ជា​ប្រធាន ក្នុង​សាសន៍​អ៊ីស្រាអែល ជា​ច្រើន​ដែរ


ហើយ​កាល​យេហ៊ូវ​កំពុង​តែ​សំរេច​ទោស ដល់​វង្ស​របស់​អ័ហាប់ នោះ​លោក​ក៏​ប្រទះ​ឃើញ​ពួក​អ្នក​ខ្លះ ដែល​ជា​ពូជ‌ពង្ស​ស្តេច​យូដា គឺ​ជា​បុត្រ​របស់​ពួក​ជេដ្ឋា​អ័ហា‌ស៊ីយ៉ា​ដែល​ជា​ជំនិត​ទ្រង់ ហើយ​លោក​សំឡាប់​គេ​ទាំង​អស់​ទៅ


កាល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ក៏​ធ្វើ​គុត​ទ្រង់​ដែល​កំពុង​ផ្ទំ​លើ​បន្ទំ​ទី គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ


រីឯ​អ័ម៉ា‌ស៊ីយ៉ា ចាប់​តាំង​ពី​វេលា​ដែល​ទ្រង់​បាន​បែរ​ចេញ លែង​តាម​ព្រះ‌យេហូវ៉ា​ទៅ នោះ​មាន​គេ​កើត​មាន​គំនិត​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម ហើយ​ធ្វើ​គុត​ទ្រង់ នៅ​ទី​នោះ


ឯ​ពួក​អ្នក​បំរើ​ទ្រង់ គេ​លើក​គ្នា​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ


ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម