ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 20:7 - អាល់គីតាប

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​បណ្តេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម ជា​មិត្ត​របស់​ទ្រង់​រហូត​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ ជា​ដរាប​ត​ទៅ​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះអង្គ រហូត​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្រ​សំឡាញ់​ទ្រង់ ជា​ដរាប​ត​ទៅ​ទេ​ឬ​អី

សូមមើលជំពូក



២ របា‌ក្សត្រ 20:7
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។


ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​តទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក ហើយ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ។


ស្តេច​អេ‌សា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​ដោយ​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ទ្រង់​អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​នាម​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​បាន​ឡើយ!»។


ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទី‌សក្ការៈ​មួយ​ជូន​នាម​របស់​ទ្រង់ ដោយ​ពោល​ថា


ទ្រង់​ឈ្វេង​យល់​គាត់​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គាត់ ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ី ឲ្យ​ពូជ‌ពង្ស​របស់​គាត់។ ទ្រង់​បាន​ធ្វើ​តាម​បន្ទូល​សន្យា ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏​សុចរិត។


ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ឲ្យ​មក​នៅ​ជំនួស។ ទ្រង់​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពង្រីក​ទឹក​ដី។


ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជំនះ​ដោយ‌សារ​ជំនួយ និង​អំណាច​របស់​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់ ហើយ​ពេញ​ចិត្ត​នឹង​ពួក​គេ។


ទ្រង់​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ទ្រង់​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។


«យើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


យើង​នឹង​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​យើង​ឲ្យ​នាំ​មុខ​អ្នក យើង​នឹង​បណ្តេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។


ចំពោះ​អ្នក​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកកូប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!


ក្រោយ​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ដ​សម្លាញ់​របស់​យើង​សម្រាន្ត​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។


ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ដ​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ដ​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​អុលឡោះ​ជា​បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។


អុលឡោះ​បាន​បណ្តេញ​ប្រជា‌ជាតិ​នា​នា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​ឲ្យ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ទ្រង់​ប្រគល់​ស្រុក​នោះ​មក​ឲ្យ​អ្នក ទុក​ជា​កេរ‌មត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។


ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថា «អ៊ីព្រហ៊ីម​ជឿ​លើ​អុលឡោះ ហើយ​ទ្រង់​រាប់​គាត់​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» អ៊ីព្រហ៊ីម​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ដ​សម្លាញ់​របស់​អុលឡោះ​ដែរ។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។


អុលឡោះ‌តាអាឡា​នឹង​យក​ទឹក​ដី​ពី​ប្រជា‌ជាតិ​ដ៏​ធំៗ និង​មាន​កម្លាំង​ខ្លាំង‌ក្លា​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ រហូត​មក​ដល់​សព្វ​ថ្ងៃ​គ្មាន​នរណា​អាច​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។


យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អ្នក​រាល់​គ្នា​មិន​បាន​នឿយ​ហត់​ភ្ជួរ​រាស់​អ្នក​រាល់​គ្នា​មាន​ទី‌ក្រុង​ស្នាក់​នៅ​ដោយ​អ្នក​រាល់​គ្នា​មិន​បាន​សង់ ហើយ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ និង​ផ្លែ​អូលីវ​ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ”»។


យើង​បាន​នាំ​អ៊ីព្រហ៊ីម ជា​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ពី​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត​មក ឲ្យ​ដើរ​កាត់​ស្រុក​កាណាន​ទាំង​មូល យើង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​គាត់​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​ក៏​បាន​ឲ្យ​គាត់​បង្កើត​អ៊ីសា‌ហាក់​ដែរ។