នៅទីនោះ អ៊ីមុាំសាដុក និងណាពីណាថាន ត្រូវតែងតាំងស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោស្តេចស៊ូឡៃម៉ាន!”
២ ពង្សាវតារក្សត្រ 9:3 - អាល់គីតាប ចូរយកដបប្រេង មកចាក់បង្ហូរលើក្បាលរបស់គាត់ ទាំងពោលថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែរបង្អង់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយកប្រេងនេះចាក់លើក្បាលលោក ដោយជម្រាបថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងបានចាក់ប្រេងតាំងអ្នកឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល" រួចហើយចូរអ្នកបើកទ្វាររត់ទៅ កុំបង្អង់ឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកដបប្រេងមកចាក់បង្ហូរលើក្បាលរបស់លោក ទាំងពោលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែបង្អង់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជំរាបថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ |
នៅទីនោះ អ៊ីមុាំសាដុក និងណាពីណាថាន ត្រូវតែងតាំងស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោស្តេចស៊ូឡៃម៉ាន!”
បន្ទាប់មក ត្រូវតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រអែល រួចតែងតាំងអេលីយ៉ាសាក់ ជាកូនរបស់សាផាតនៅអេបិល-មហូឡា ឲ្យធ្វើជាណាពីជំនួសអ្នក។
លោកហាសែលតបថា៖ «ខ្ញុំនេះប្រៀបដូចជាឆ្កែ តើខ្ញុំអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «អុលឡោះតាអាឡាបានសំដែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្តេចលើស្រុកស៊ីរី»។
លោកយេហ៊ូវក្រោកឡើង ហើយចូលទៅក្នុងផ្ទះ។ យុវបុរសនោះក៏យកប្រេងចាក់បង្ហូរលើក្បាលគាត់ ទាំងពោលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងតែងតាំងអ្នកជាស្តេចលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។
ស្តេចអហាស៊ីយ៉ាទៅសួរសុខទុក្ខស្តេចយ៉ូរ៉ាមដូច្នេះ មកពីអុលឡោះគាប់ចិត្តធ្វើឲ្យស្តេចអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ស្តេចអហាស៊ីយ៉ាទៅជាមួយស្តេចយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងលោកយេហ៊ូវជាស្តេច ដើម្បីឲ្យគាត់រំលាយរាជវង្សស្តេចអហាប់។
បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចនេប៊ូក្នេសា គាត់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យគាត់ខ្វល់ចិត្ត មិនអាចសម្រាន្តលក់ទៀតបានឡើយ។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
សូមជម្រាបស្តេច អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ស្តេចនេប៊ូក្នេសា ជាបិតារបស់ស្តេច។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
កាលពួកហោរាចារ្យចាកចេញផុតទៅ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រាប់យូសុះ ក្នុងសុបិននិមិត្ដថា៖ «ចូរក្រោកឡើង នាំទារក និងម្តាយរត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកសម្លាប់ទារក»។
មានស្ដ្រីម្នាក់ចូលមករកអ៊ីសា ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលអ៊ីសាកំពុងពិសាបាយ នាងយកប្រេងក្រអូបនោះចាក់លើសក់គាត់។
សាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចគាត់ឱបលោកសូល ទាំងនិយាយថា៖ «អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងអ្នក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ទ្រង់។
សាំយូអែលជម្រាបស្តេចសូលថា៖ «អុលឡោះតាអាឡាបានចាត់ខ្ញុំ ឲ្យមកតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។ ឥឡូវនេះ សូមស្តេចស្តាប់សេចក្តីដែលអុលឡោះតាអាឡាមានបន្ទូល។
សាំយូអែលប្រាប់ថា៖ «ទោះបីស្តេចយល់ថាខ្លួនជាមនុស្សទន់ទាបក្តី ក៏ស្តេចនៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែលដែរ ដ្បិតអុលឡោះតាអាឡាបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែលរួចហើយ។
សាំយូអែលសួរថា៖ «តើឲ្យខ្ញុំទៅម្តេចកើត? បើស្តេចសូលជ្រាប គាត់មុខជាសម្លាប់ខ្ញុំមិនខាន»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកធ្វើគូរបានជូនអុលឡោះតាអាឡា។
ដោយមានបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកពុនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសំរែករបស់ពួកគេដែរ»។