២ របាក្សត្រ 22:7 - អាល់គីតាប7 ស្តេចអហាស៊ីយ៉ាទៅសួរសុខទុក្ខស្តេចយ៉ូរ៉ាមដូច្នេះ មកពីអុលឡោះគាប់ចិត្តធ្វើឲ្យស្តេចអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ស្តេចអហាស៊ីយ៉ាទៅជាមួយស្តេចយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងលោកយេហ៊ូវជាស្តេច ដើម្បីឲ្យគាត់រំលាយរាជវង្សស្តេចអហាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់ព្រះបាទយ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតពេលទ្រង់បានទៅដល់ហើយ ក៏យាងចេញទៅជាមួយយេហូរ៉ាម ទាស់នឹងលោកយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឲ្យបានបំផ្លាញវង្សរបស់ព្រះបាទអ័ហាប់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដូច្នេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកយេហ៊ូវជាស្ដេច ដើម្បីឲ្យលោករំលាយរាជវង្សព្រះបាទអហាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់យ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតកាលទ្រង់បានទៅដល់ហើយ នោះក៏យាងចេញទៅជាមួយនឹងយ៉ូរ៉ាម ទាស់នឹងយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេង តាំងឡើងឲ្យបានបំផ្លាញវង្សរបស់អ័ហាប់ចេញ សូមមើលជំពូក |
កាលស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដាឃើញដូច្នេះ ស្តេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្តេចនេះទៅ!» គេក៏ប្រហារស្តេចនៅក្នុងរទេះ។ ពេលនោះ ស្តេចកំពុងឡើងតាមផ្លូវទៅភូមិគើរជិតក្រុងយីបឡាម។ ស្តេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយស្លាប់នៅទីនោះ។
ស្តេចយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅក្រុងរ៉ាម៉ា ក្នុងពេលស្តេចប្រយុទ្ធជាមួយស្តេចហាសែល ស្តេចស្រុកស៊ីរី។ ពេលនោះស្តេចអហាស៊ីយ៉ា ជាបុត្រស្តេចយ៉ូរ៉ាម ស្តេចស្រុកយូដា ចុះទៅក្រុងយីសរាល សួរសុខទុក្ខស្តេចយ៉ូរ៉ាម ជាបុត្រស្តេចអហាប់ដែលកំពុងតែឈឺយ៉ាងខ្លាំង។