ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 2:24 - អាល់គីតាប

គាត់​បែរ​មក​មើល​ក្មេង​ទាំង​នោះ ហើយ​ដាក់​បណ្តាសា​វា​ក្នុង​នាមអុលឡោះ‌តាអាឡា។ ស្រាប់​តែ​មាន​មេ​ខ្លា​ឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ​មក​ហែក​ក្មេង​ទាំង​នោះ អស់​សែ‌សិប​ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្ដាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ស្រាប់​តែ​មាន​ខ្លា​ឃ្មុំ​ញី​ពីរ​ក្បាល ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​សែសិប​ពីរ​នាក់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បែរ​មក​មើល​ក្មេង​ទាំង​នោះ ហើយ​ដាក់​បណ្ដាសា​វា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ស្រាប់​តែ​មាន​មេ​ខ្លា‌ឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ​អស់​សែ‌សិប​ពីរ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្តាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ស្រាប់​តែ​មាន​ខ្លា‌ឃ្មុំ​ញី​២ ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 2:24
28 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្តាសា​ហើយ! សូម​ឲ្យ​បង‌ប្អូន​របស់​វា​ប្រើ​វា ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។


ស្តេច​ជ្រាប​ច្បាស់​ហើយ​ថា ឪពុក​របស់​ស្តេច និង​បរិវារ​សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្តៅ​ក្រហាយ ដូច​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត ឪពុក​របស់​ស្តេច​ជា​អ្នក​ចំបាំង ពេល​យប់ គាត់​មិន​សម្រាន្ត​ជា​មួយ​ពល​ទាហាន​ទេ។


លោក​ក៏​ចាក​ចេញ​ទៅ​ហើយ នៅ​តាម​ផ្លូវ​គាត់​បាន​ជួប​នឹង​សឹង្ហ​មួយ វា​សម្លាប់​គាត់ ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ ឈរ​នៅ​ជិត​សាក‌សព។


ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល​នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលី‌យ៉ាសាក់​សម្លាប់។


ណាពី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សឹង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សឹង្ហ​ហើយ សឹង្ហ​ក៏​សម្លាប់​គាត់។


គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​កើមែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។


មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អ្វី​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ


ជួប​មេ​ខ្លា‌ឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី‌ល្ងើ​ដែល​ល្ងង់​ហួស។


មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។


មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​ឲ្យ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា»។


សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។


យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវ ដូច​ខ្លា‌ឃ្មុំ​ញី​បាត់​កូន។ យើង​នឹង​ហែក​ទ្រូង​ពួក​គេ យើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេប ហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាក‌សព របស់​ពួក​គេ។


យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​យាយី​អ្នក​រាល់​គ្នា វា​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា វា​នឹង​បំផ្លាញ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​សល់​ចំនួន​តិច​តួច រហូត​ដល់​ផ្លូវ​របស់​អ្នក​រាល់​គ្នា​គ្មាន​មនុស្ស​ដើរ។


ទ្រង់​មាន​បន្ទូល​ថា: ប្រពន្ធ​របស់​អ្នក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​អ្នក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​អ្នក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ​គ្មាន​នរណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស​បាន​ឮ​ពាក្យ​របស់​អ៊ីសា។


ពេត្រុស​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា​ក៏​ជម្រាប​អ៊ីសា​ថា៖ «តួន! សូម​មើល! ដើម​ឧទុម្ពរ​ដែល​តួន​បាន​ដាក់​បណ្ដា‌សា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។


កាល​អាណាណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។


ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បង‌ល​រស​របស់​អុលឡោះ‌ជាអម្ចាស់​ដូច្នេះ? មើល៍​ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាង មក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។


ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្ដរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​អុលឡោះ​បាន!


នៅ​ពេល​ណា​បង​ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។


បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អប៊ី‌ម៉ា‌ឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ រួច​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ មក​ឆេះ​អប៊ី‌ម៉ា‌ឡេក​វិញ​ដែរ!»។


អុលឡោះ​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម​សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្តាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូ‌បាល​បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។