Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 2:25 - អាល់គីតាប

25 គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​កើមែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ភ្នំ​កើមែល ហើយ​ពី​នោះ​ទៀត លោក​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​កើមែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​កើមែល ហើយ​ពី​នោះ លោក​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 2:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អហាប់​ក៏​ទៅ​ពិសា។ រីឯ​អេលី‌យ៉េស​វិញ គាត់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ដោយ​អោន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។


ស្តេច​ក៏​ចាត់​មេ​កង​ម្នាក់ ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​អេលី‌យ៉េស។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​អេលី‌យ៉េស ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​គាត់​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ស្តេច»។


ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ណាពី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូរអា​សួរអុលឡោះ‌តាអាឡា​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រ‌អែល​ម្នាក់​ជម្រាប​ថា៖ «នៅ​ទី​នេះ មាន​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​ណាពី​អេលី‌យ៉េស»។


នាង​ក៏​ចេញ​ដំណើរ​ទៅ​ជួប​អ្នក​ជំនិត​របស់​អុលឡោះ​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​អុលឡោះ​ឃើញ​នាង​ពី​ចម្ងាយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ!


អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំ​ប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កើ‌មែល ដោយ​កាត់​តាម​ស៊ីហោរ-លីប‌ណាថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម