យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
២ ពង្សាវតារក្សត្រ 19:1 - អាល់គីតាប កាលស្តេចហេសេគាទទួលដំណឹងនេះ គាត់ហែកអាវចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទហេសេគាទទួលដំណឹងនេះ ទ្រង់ហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា |
យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
កាលស្តេចអហាប់ឮបន្ទូលទាំងនោះហើយ គាត់ហែកអាវចោល រួចស្លៀកបាវ និងតមអាហារ។ ពេលដេក ក៏ស្តេចស្លៀកបាវដែរ ហើយដើរយឺតៗ។
«អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេនៅជំនាន់ក្រោយ»។
លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើបរមរាជវាំង លោកសិបណាជាស្មៀនស្តេច និងលោកយ៉ូអា កូនរបស់លោកអេសាភជាអ្នកនាំពាក្យរបស់ស្តេចនាំគ្នាវិលទៅជួបស្តេចហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយជម្រាបស្តេចនូវពាក្យរបស់មេទ័ពស្រុកអាសស៊ើរ។
កាលស្តេចស្រុកអ៊ីស្រអែលអានសំបុត្រនេះចប់ គាត់ហែកអាវ ហើយសួរថា៖ «តើយើងនេះជាអុលឡោះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្តេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្តេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។
កាលស្តេចឮពាក្យរបស់ស្ត្រីនោះ ស្តេចក៏ហែកអាវ។ ពេលនោះ ស្តេចកំពុងតែដើរនៅលើកំពែងក្រុង ដូច្នេះ ប្រជាជនឃើញស្តេចស្លៀកបាវ។
ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។
ពេលពួកគេឈឺ ខ្ញុំបានជួយរំលែកទុក្ខ ខ្ញុំបន្ទាបខ្លួន ទាំងតមអាហារ ហើយខ្ញុំទូរអាអង្វរឲ្យគេឥតឈប់ឈរ។
ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅនៅក្រុងនីនីវេវិញ។
ស្តេច និងនាម៉ឺនសព្វមុខមន្ត្រី បានឮបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើអុលឡោះ។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗគ្នា ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។
ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរទូរអារកអុលឡោះ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត
«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!
យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីរនាក់ស្លៀកបាវ ទៅថ្លែងបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។
នៅថ្ងៃដដែលនោះ បុរសម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនបានរត់ពីសមរភូមិទៅដល់ស៊ីឡូ ខោអាវរបស់គាត់រហែកដាច់អស់ ហើយក្បាលគាត់ប្រឡាក់ទៅដោយធូលីដីផង។