Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 3:8 - អាល់គីតាប

8 ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​ទូរអា​រក​អុលឡោះ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទាំង​អស់​គ្នា​ត្រូវ​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ គឺ​ទាំង​មនុស្ស និង​សត្វ​ផង ហើយ​គ្រប់​គ្នា​ត្រូវ​អំពាវ‌នាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ អើ ត្រូវ​ឲ្យ​គេ​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ទាំង​មនុស្ស ទាំង​សត្វ ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​អង្វរ​រក​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​ឃោរ‌ឃៅ ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ត្រូវ​ឲ្យ​ទាំង​អស់​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ គឺ​ទាំង​មនុស្ស នឹង​សត្វ​ផង ហើយ​ត្រូវ​ឲ្យ​គ្រប់​គ្នា​អំពាវ‌នាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ អើ ត្រូវ​ឲ្យ​គេ​លាក‌ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង

សូមមើលជំពូក ចម្លង




យ៉ូណាស 3:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ ហើយ​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​តែ​បរិសុទ្ធ​ដដែល។


ទ្រង់​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ស្ដាប់​ដំបូន្មាន ទ្រង់​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។


ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។


អ្នក​រាល់​គ្នា​រៀបចំ​គម្រោង‌ការ ដូច​ត្បាញ​សំបុក​ពីង‌ពាង ដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀក‌បំពាក់ បិទ‌បាំង​កាយ​បាន​ឡើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរ‌ឃៅ។


ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​កំពុង​រៀបចំ​គម្រោង‌ការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ​កិរិយា‌មារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត!”។


អ្នក​ទាំង​នោះ​ប្រកាស​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា នឹង​បាន​រស់​នៅ​ក្នុង​ទឹក​ដី ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត។


ពួក​គេ​ប្រហែល​ជា​ស្ដាប់ ហើយ​ម្នាក់ៗ​កែ​ប្រែ​កិរិយា‌មារយាទ​របស់​ខ្លួន។ ដូច្នេះ យើង​នឹង​មិន​ដាក់​ទោស​គេ​តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត ដូច​យើង​បាន​សម្រេច​នោះ​ទេ។


ជន‌ជាតិ​យូដា​ប្រហែល​ជា​ដឹង​ខ្លួន​ថា យើង​នឹង​ដាក់​ទោស​ពួក​គេ ហើយ​ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​យើង​លើក‌លែង​ទោស​ពួក​គេ​ឲ្យ​បាន​រួច​ពី​បាប»។


ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​អុលឡោះ​ដែល​មាន​ជីវិត​អស់‌កល្ប! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយា‌មារយាទ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទៅ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ហេតុ​នេះ សូម​ជម្រាប​ស្តេច សូម​ស្តេច​ប្រោស​មេត្តា​ឲ្យ​ខ្ញុំ​ជូន​យោបល់​ចំពោះ​ស្តេច​ដូច​ត​ទៅ គឺ​សូម​ស្តេច​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សំដែង​ចិត្ត​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ស្តេច​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។


ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ ចូរ​ប្រមូល​ពួក​អះលី‌ជំអះ និង​ប្រជា‌ជន នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​ទូរអា​សូម​ទ្រង់​ជួយ​ទៅ!


ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱអុលឡោះ‌តាអាឡា​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ទ្រង់​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ អុលឡោះ‌តាអាឡា​អើយ ទ្រង់​សម្រេច​ដូច្នេះ ស្រប​តាម​បំណង​របស់​ទ្រង់!»។


ពេល​នោះ នាយ​សំពៅ​មក​រក​គាត់​សួរ​ថា៖ «ម្ដេច​ក៏​អ្នក​សម្រាន្ដ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង សូម‌អង្វរ​ព្រះ​របស់​អ្នក​ទៅ ក្រែង​លោ​ទ្រង់​អាណិត‌អាសូរ​ជួយ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​វិនាស»។


ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត​មែន។


ខ្ញុំ​បាន​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត និង​បែរ​មក​រក​អុលឡោះ ដោយ​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ដ​គំនិត​មែន។


ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​វិល​មក​រក​អុលឡោះ​វិញ ដើម្បី​ឲ្យ​ទ្រង់​លុប​បំបាត់​បាប​របស់​បង​ប្អូន។


យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​នាក់​ស្លៀក​បាវ ទៅ​ថ្លែង​បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម