ស្តេចអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្តេចដណ្តើមយកបានក្រុងសេឡា ដែលស្តេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
២ ពង្សាវតារក្សត្រ 14:10 - អាល់គីតាប ស្តេចវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាស្តេចមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជំនះ រួចនៅក្នុងដំណាក់ទៅ! ហេតុអ្វីបានជាស្តេចចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ស្តេច និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទ្រង់បានវាយឈ្នះពួកសាសន៍អេដុមពិតមែនហើយ ព្រះហឫទ័យទ្រង់បានតម្កើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាព្រះករុណាមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជម្នះ រួចគង់ក្នុងដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្រង់ បានវាយឈ្នះពួកសាសន៍អេដំមពិតមែនហើយ ព្រះទ័យទ្រង់បានដំកើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។ |
ស្តេចអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្តេចដណ្តើមយកបានក្រុងសេឡា ដែលស្តេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្តេចក៏មានអំនួត រហូតដល់បណ្តាលឲ្យស្តេចត្រូវវិនាស។ ស្តេចក្បត់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន គឺស្តេចបានចូលទៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ហើយដុតគ្រឿងក្រអូប នៅលើអាសនៈជូនគ្រឿងក្រអូប។
ប៉ុន្តែ ស្តេចហេសេគាពុំបានដឹងគុណអុលឡោះដែលសំដែងចិត្តសប្បុរសចំពោះស្តេចទេ គឺស្តេចមានចិត្តអួតបំប៉ោង ធ្វើឲ្យអុលឡោះតាអាឡាខឹងទាស់នឹងស្តេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
ប៉ុន្តែ ស្តេចនេកោចាត់អ្នកនាំសារឲ្យមកជម្រាបស្តេចយ៉ូសៀសថា៖ «សូមជម្រាបស្តេចស្រុកយូដា តើខ្ញុំ និងស្តេចមានរឿងអ្វីនឹងគ្នា? ខ្ញុំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងស្តេចទេ គឺខ្ញុំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ខ្ញុំទេតើ។ អុលឡោះបង្គាប់ខ្ញុំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះសូមកុំជំទាស់នឹងអុលឡោះដែលនៅជាមួយខ្ញុំឡើយ ក្រែងលោទ្រង់ធ្វើឲ្យស្តេចវិនាស»។
ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចមេត្តាកំណត់ពេលវេលា ដែលខ្ញុំត្រូវទូរអាអង្វរអុលឡោះតាអាឡាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេច ដើម្បីបំបាត់កង្កែបចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
មនុស្សខឹងច្រើនតែងតែបង្កជំលោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសំរុះសំរួល កុំឲ្យមានការទាស់ទែងគ្នា។
អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។
កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទំលាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។
កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។
ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង!
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកណាពីរបស់ជនជាតិអ៊ីស្រអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។
«កូនមនុស្សអើយ ចូរបែរមុខទៅរកស្ដេចកុកនៅស្រុកម៉ាកុក ជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាល ហើយថ្លែងប្រាប់ស្ដេចនោះក្នុងនាមយើងថា:
ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្ដេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្ដេចនៅតែយកជ័យជំនះពុំបានដែរ។
ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្ត មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់ គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត គេវាយលុកប្រជាជាតិទាំងអស់ ហើយប្រមូលជាតិសាសន៍ទាំងអស់ ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។
ប៉ុន្ដែ ទ្រង់ប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគីតាបថា«អុលឡោះប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។
លោកអប៊ីម៉ាឡេក ចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារដើម្បីដុតបំផ្លាញចោល។