Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:16 - អាល់គីតាប

16 ប៉ុន្តែ ពេល​បាន​អំណាច​រឹង‌ប៉ឹង​ហើយ ស្តេច​ក៏​មាន​អំនួត រហូត​ដល់​បណ្តាល​ឲ្យ​ស្តេច​ត្រូវ​វិនាស។ ស្តេច​ក្បត់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន គឺ​ស្តេច​បាន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ហើយ​ដុត​គ្រឿង​ក្រអូប នៅ​លើ​អាសនៈ​ជូន​គ្រឿង​ក្រអូប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​ស្ដេច​មាន​កម្លាំងហើយ នោះ​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ប៉ុន្តែ ពេល​បាន​អំណាច​រឹង‌ប៉ឹង​ហើយ ស្ដេច​ក៏​មាន​អំនួត រហូត​ដល់​បណ្ដាល​ឲ្យ​ស្ដេច​ត្រូវ​វិនាស។ ស្ដេច​ក្បត់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​ថ្វាយ​គ្រឿង​ក្រអូប ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះ‌ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាសនា​គ្រឿង​ក្រអូប

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:16
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ដប់​ប្រាំ នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្តេច​កំណត់​ខ្លួន​ឯង គាត់​ទៅ​អាសនៈ​ដែល​គាត់​បាន​សង់​នៅ​បេត‌អែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល។ ក្នុង​ឱកាស​នោះ ស្តេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។


មាន​អ្នក​នាំ​សារ​ម្នាក់​របស់​អុលឡោះបាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​មក​ដល់​បេត‌អែល នៅ​ពេល​ស្តេច​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។


ស្តេច​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​មាន​មោទន‌ភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យ‌ជំនះ រួច​នៅ​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ស្តេច និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន»។


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្តេច​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្តេច​ស្លាប់។ ស្តេច​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្តេច​យ៉ូថាម​ជា​កូន មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។


កាល​ស្តេច​រេហូ‌បោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្តេច​បោះ​បង់​ចោល​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា រីឯ​ប្រជា‌ជន​ក៏​ប្រព្រឹត្ត​ដូច​គាត់​ដែរ។


ស្តេច​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម ដូច្នេះ​ស្តេច​កំពុង​តែ​មាន​មោទន‌ភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ​សូម​នៅ​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ធ្វើ​សង្គ្រាម​ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ស្តេច និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន!»។


នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ឲ្យ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្ត្រា‌វុធ​ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិ‌នាម​របស់​ស្តេច​បាន​ល្បី​ខ្ចរ‌ខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​អុលឡោះ​បាន​ជួយ​ស្តេច​យ៉ាង​ច្រើន​បំផុត ធ្វើ​ឲ្យ​ស្តេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អូសៀស​ជា​ឪពុក​ដែរ។ ប៉ុន្តែ ស្តេច​មិន​បាន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា​ទេ។ ពេល​នោះ​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ។


ប៉ុន្តែ ស្តេច​ហេសេ‌គា​ពុំ​បាន​ដឹង​គុណ​អុលឡោះដែល​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ស្តេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យ‌ជំនះ​ពុំ​បាន​ដែរ។


ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។


មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ។


លោក​កូរេ​ជា​កូន​របស់​លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​បាន​ចូល​ដៃ​ជា​មួយ​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន​ជា​កូន​របស់​លោក​ពេឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។


ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​មួយ​ម៉ូសា និង​ហារូន។


មាន​ភ្លើង​ចេញ​មក​ពីអុលឡោះ‌តាអាឡា ឆេះ​កំទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ជូន​គ្រឿង​ក្រអូប​នោះ​ដែរ។


ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិតអុលឡោះ‌តាអាឡា។ អុលឡោះ‌តាអាឡា​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។


ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន‌ជាតិ​អ៊ីស្រ‌អែល​លែង​ឲ្យ​រអ៊ូ​រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។


ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត​អាង ហើយ​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។


មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ ដោយ​សារ​កម្លាំង និង​ស្នា​ដៃ​របស់​អ្នក​ផ្ទាល់។


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង​ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង​ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ម៉ាឡា‌អ៊ីកាត់​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ដ​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម