Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 35:21 - អាល់គីតាប

21 ប៉ុន្តែ ស្តេច​នេ‌កោ​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​ជម្រាប​ស្តេច​យ៉ូ‌សៀស​ថា៖ «សូម​ជម្រាប​ស្តេច​ស្រុក​យូដា តើ​ខ្ញុំ និង​ស្តេច​មាន​រឿង​អ្វី​នឹង​គ្នា? ខ្ញុំ​លើក​ទ័ព​មក​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ច្បាំង​នឹង​ស្តេច​ទេ គឺ​ខ្ញុំ​ទៅ​ច្បាំង​ជា​មួយ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេ​តើ។ អុលឡោះ​បង្គាប់​ខ្ញុំ​ឲ្យ​ទៅ​យ៉ាង​រូត‌រះ។ ដូច្នេះ​សូម​កុំ​ជំទាស់​នឹង​អុលឡោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ​ឡើយ ក្រែង​លោ​ទ្រង់​ធ្វើ​ឲ្យ​ស្តេច​វិនាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 តែ​ព្រះបាទ​នេកោ​បាន​ចាត់​រាជ‌ទូត​មក​ទូល​ថា៖ «ឱ​ស្តេច​យូដា​អើយ តើ​យើង​មាន​រឿង​អ្វី​នឹង​គ្នា? នៅ​ថ្ងៃ​នេះ ទូល​បង្គំ​មិន​មែន​មក​ទាស់​នឹង​ព្រះករុណា​ទេ គឺ​ទាស់​តែ​នឹង​ពួក​វង្ស​មួយ ដែល​មាន​សង្គ្រាម​នឹង​គេ​ទេ​តើ ហើយ​ព្រះ​ក៏​បាន​បង្គាប់​ឲ្យ​ទូល​បង្គំ​ប្រញាប់​នឹង​ធ្វើ​ដែរ។ ដូច្នេះ សូម​កុំ​ជំទាស់​នឹង​ព្រះ ដែល​គង់​ជា‌មួយ​ទូល​បង្គំ​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ព្រះករុណា​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប៉ុន្តែ ព្រះចៅ​នេ‌កោ​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​ទូល​ព្រះ‌បាទ​យ៉ូ‌សៀស​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ​ស្រុក​យូដា តើ​ទូលបង្គំ និង​ព្រះ‌ករុណា​មាន​រឿង​អ្វី​នឹង​គ្នា? ទូលបង្គំ​លើក​ទ័ព​មក​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ច្បាំង​នឹង​ព្រះ‌ករុណា​ទេ គឺ​ទូលបង្គំ​ទៅ​ច្បាំង​ជា​មួយ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ទេ​តើ។ ព្រះ‌ជាម្ចាស់​បង្គាប់​ទូលបង្គំ​ឲ្យ​ទៅ​យ៉ាង​រូត‌រះ។ ដូច្នេះ សូម​កុំ​ជំទាស់​នឹង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​ទូលបង្គំ​ឡើយ ក្រែង​លោ​ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ‌ករុណា​វិនាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​នេកោ​ទ្រង់​ចាត់​រាជ‌ទូត​មក​ទូល​ថា ឱ​ស្តេច​យូដា​អើយ តើ​យើង​មាន​រឿង​អ្វី​នឹង​គ្នា នៅ​ថ្ងៃ​នេះ យើង​មិន​មែន​មក​ទាស់​នឹង​ទ្រង់​ទេ គឺ​ទៅ​ទាស់​តែ​នឹង​ពួក​វង្ស​១ ដែល​យើង​មាន​សង្គ្រាម​នឹង​គេ​ទេ​តើ ព្រះ​ក៏​បាន​បង្គាប់​ឲ្យ​យើង​ប្រញាប់​នឹង​ធ្វើ​ដែរ ដូច្នេះ កុំ​ឲ្យ​ឃាត់‌ឃាំង​ព្រះ ដែល​គង់​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ទ្រង់​ទៅ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 35:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ប្រាប់​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្តាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្តី​បន្ទោស​គាត់​ឡើយ!»។


មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កំទេច​កន្លែង​នេះ ស្រប​តាម​បំណង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បង្គាប់​ឲ្យ​យើង​មក​វាយ​កំទេច​ក្រុង​នេះ»។


ស្តេច​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម ដូច្នេះ​ស្តេច​កំពុង​តែ​មាន​មោទន‌ភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ​សូម​នៅ​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ធ្វើ​សង្គ្រាម​ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ស្តេច និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន!»។


ប៉ុន្តែ ស្តេច​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ស្តេច​នេ‌កោ គឺ​ស្តេច​មិន​ព្រម​ស្តាប់​ពាក្យ​របស់​ស្តេច​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​អុលឡោះ​ឡើយ។ ស្តេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្តេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។


មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កំទេច​ស្រុក​នេះ ស្រប​តាម​បំណង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បង្គាប់​ឲ្យ​យើង​មក​វាយ​កំទេច​ស្រុក​នេះ»។


អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «បុត្រា​របស់​អុលឡោះ​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? អ្នក​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ម្តាយ​ថា៖ «អ្នក​ម្ដាយ​អើយ! ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម