Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:5 - អាល់គីតាប

5 សាសន៍​ពែរ្ស អេត្យូ‌ពី និង​ពូថ ដែល​ប្រដាប់​ខ្លួន​ដោយ​ខែល និង​មួក​ដែក​ក៏​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មាន​សាសន៍​ពើស៊ី សាសន៍អេធីយ៉ូពី និង​សាសន៍​ពូត​មក​ជា‌មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សាសន៍​ពែរ្ស អេត្យូ‌ពី និង​ពូថ​ដែល​ប្រដាប់​ខ្លួន​ដោយ​ខែល និង​មួក​ដែក​ក៏​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាន​សាសន៍​ពើស៊ី សាសន៍​គូស នឹង​សាសន៍​ពូត​មក​ជា​មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​ហាំ មាន គូស មីសរ៉ែម ពូថ និង​កាណាន។


គូស​ក៏​បាន​បង្កើត​នីមរ៉ូដ​ដែរ គឺ​នីមរ៉ូដ​នេះ​ហើយ ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។


កូន​របស់​លោក​ហាំ មាន​គូស មីស‌រ៉ែម ពូថ និង​កាណាន។


ស្តេច​នេប៊ូ‌ក្នេសារ​កៀរ​ប្រជា‌ជន ដែល​នៅ​សេស‌សល់​ពី​សង្គ្រាម យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន។ អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ​របស់​ស្តេច​នេក្នេ‌នេសារ និង​បុត្រ​របស់​ស្តេច រហូត​ដល់​អាណា‌ចក្រ​ពែរ្ស​គ្រប់‌គ្រង​ស្រុក។


ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស អុលឡោះ‌តាអាឡា​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ណាពី​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖


អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូឌ និង​អ្នក​ស្រុក​ពូត នាំ​គ្នា​មក​បម្រើ​ក្នុង​ជួរ​កង‌ទ័ព​របស់​អ្នក ពួក​គេ​ជា​អ្នក​ចំបាំង​របស់​អ្នក ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក ព្រម​ទាំង​ផ្ដល់​ឲ្យ​អ្នក​បាន​រុង‌រឿង។


សង្គ្រាម​នឹង​មក​ដល់​ស្រុក​អេស៊ីប ទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ស្រុក​អេត្យូ‌ពី។ ជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល សត្រូវ​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​អេស៊ីប ព្រម​ទាំង​កំទេច​ស្រុក​នេះ​ផង។


អ្នក​ស្រុក​អេត្យូ‌ពី អ្នក​ស្រុក​ពូត អ្នក​ស្រុក​លូឌ ពួក​កូន​កាត់​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​គូប ព្រម​ទាំង​ប្រជា‌ជន​របស់​យើង​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មួយ​ជន‌ជាតិ​អេស៊ីប​ដែរ»។


ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស។


ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីប ជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេ រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី ក៏​ជា​បរិវារ​របស់​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម