២ កូរិនថូស 4:9 - អាល់គីតាប គេបៀតបៀនយើងមែន តែអុលឡោះមិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ព្រះគម្ពីរខ្មែរសាកល យើងត្រូវគេបៀតបៀន ប៉ុន្តែយើងមិនត្រូវបានបោះបង់ចោលទេ; យើងត្រូវគេវាយឲ្យដួល ប៉ុន្តែមិនវិនាសទេ។ Khmer Christian Bible ត្រូវគេបៀតបៀន ប៉ុន្ដែមិនទាន់ត្រូវបានបោះបង់ចោលឡើយ ហើយត្រូវគេវាយឲ្យដួល ប៉ុន្ដែមិនទាន់ត្រូវបានសម្លាប់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ |
គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជំនះលើខ្ញុំបានឡើយ។
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីបានជាទ្រង់បោះបង់ចោល ខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់នៅឆ្ងាយ មិនព្រមសង្គ្រោះខ្ញុំ មិនព្រមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ។
ដ្បិតអុលឡោះតាអាឡាពេញចិត្ត នឹងការអ្វីដែលត្រឹមត្រូវ ទ្រង់ថែរក្សា អស់អ្នកដែលជឿលើទ្រង់ជានិច្ច ទ្រង់មិនបោះបង់ពួកគេឡើយ តែទ្រង់កាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ។
ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ។
អុលឡោះតាអាឡាអើយ អស់អ្នកដែលស្គាល់នាមទ្រង់ នឹងទុកចិត្តលើទ្រង់ជាមិនខាន ដ្បិតទ្រង់មិនបោះបង់ចោល អស់អ្នកដែលស្វែងរកទ្រង់ឡើយ!។
ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញគេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតអុលឡោះតាអាឡាគាប់ចិត្តនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
ខ្មាំងសត្រូវរបស់ខ្ញុំអើយ! កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ! ខ្ញុំពិតជាដួលមែន តែខ្ញុំនឹងងើបឡើងវិញពុំខាន។ ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី ក៏អុលឡោះតាអាឡាជាពន្លឺរបស់ខ្ញុំដែរ។
ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្តល់ប្រេង ស្រែចម្ការលែងផ្តល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។
តើនរណាអាចបំបែកយើងចេញពីចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀសបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់?
ក៏ប៉ុន្ដែ អុលឡោះដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។
អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍អុលឡោះក្នុងអាល់ម៉ាហ្សៀសអ៊ីសា មុខជាត្រូវគេបៀតបៀនដូច្នេះឯង។
កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។