«អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលរំដោះខ្ញុំ។
១ សាំយូអែល 24:2 - អាល់គីតាប ស្តេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកងទ័ពអ៊ីស្រអែលទាំងមូល ចេញទៅតាមរកទត និងពួកគាត់នៅទល់មុខថ្មពពែព្រៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលក៏យកមនុស្សចំនួនបីពាន់នាក់ ដែលជ្រើសរើសពីក្នុងពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយចេញទៅរកដាវីឌ និងពួកលោកនៅលើភ្នំថ្មពពែព្រៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូលទ្រង់ក៏យកមនុស្សដែលជ្រើសរើស ពីក្នុងពួកអ៊ីស្រាអែលទាំងប៉ុន្មាន មានចំនួន៣ពាន់នាក់ ចេញទៅរកដាវីឌ នឹងពួកលោកនៅលើភ្នំថ្មពពែព្រៃ |
«អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលរំដោះខ្ញុំ។
ពពែព្រៃមានកូននៅពេលណា តើអ្នកដឹងឬទេ? តើអ្នកដែលសង្កេតឃើញ ក្ដាន់ញីបង្កើតកូនឬទេ?
សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលខ្ញុំនិយាយដោយសុទ្ធចិត្ត។
អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។
ស្តេចសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយគាត់ ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ស្តេចសូលបញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។
ស្តេចសូលក៏ឈប់ដេញតាមទត ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា»។
ដូច្នេះ ស្តេចសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់ទត។ ស្តេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រអែល ចំនួនបីពាន់នាក់ទៅជាមួយ។