Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 23:28 - អាល់គីតាប

28 ស្តេច​សូល​ក៏​ឈប់​ដេញ​តាម​ទត ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 នោះ​សូល​ក៏​ឈប់​ដេញ​តាម​ដាវីឌ ហើយ​ក៏​វិល​ត្រឡប់​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌បាទ​សូល​ក៏​ឈប់​ដេញ​តាម​លោក​ដាវីឌ ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ដាវីឌ ត្រឡប់​វិល​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 23:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។


ស្តេច​សូល​ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​ទត។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​ទត គាត់​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោ‌ស្ថាន​ម៉ាអូន។ កាល​ស្តេច​សូល​ជ្រាប​ហើយ គាត់​តាម​រក​ទត​នៅ​វាល​រហោ‌ស្ថាន​នោះ។


ពេល​នោះ​ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់ មក​ជម្រាប​ស្តេច​សូល​ថា៖ «សូម​ស្តេច​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលី‌ស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។


ទត​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​នៅ​អេន-គេឌី ជា​កន្លែង​មួយ​ដែល​ពិបាក​ទៅ​ដល់។។


កាល​ស្តេច​សូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលី‌ស្ទីន​វិញ គេ​ជម្រាប​ស្តេច​ថា៖ «ទត​រស់​នៅ​ក្នុង​តំបន់​វាល​រហោ‌ស្ថាន​អេន-គេឌី»។


ស្តេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​ទត និង​ពួក​គាត់​នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម