Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:3 - អាល់គីតាប

3 ស្តេច​សូល​បាន​ឆ្លង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្តេច​ក៏​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ ទត និង​ពួក​គាត់​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្ដេច​សូល​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​មួយ ហើយ​ស្ដេច​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ នៅ​ក្នុង​រអាង​នោះ។ ពេល​នោះ ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​នោះ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​១ ហើយ​ទ្រង់​ចូល​ទៅ​ផ្ទំ​នៅ​ក្នុង​រអាង​នោះ រីឯ​ដាវីឌ នឹង​ពួក​លោក គេ​នៅ​ក្នុង​ទី​ជ្រៅ​នៃ​រអាង​នោះ​ដែរ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទំលាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។


កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ប្រហែល​ជា​ស្តេច​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។


ស្តេច​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​គាត់ ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្តេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ស្តេច​សូល​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


ដូច្នេះ ស្តេច​សូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​ទត។ ស្តេច​នាំ​ទាហាន​ដ៏​អង់​អាច​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។


ស្តេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន។ ទត​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ឃើញ​ស្តេច​សូល​តាម​រក​ចាប់​ខ្លួន​គាត់​នៅ​វាល​រហោ‌ស្ថាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម