ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 18:14 - អាល់គីតាប

ហើយ​គាត់​តែងតែ​បាន​ទទួល​ជ័យ​ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យ‌ជម្នះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​ផង

សូមមើលជំពូក



១ សាំ‌យូ‌អែល 18:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​យូសុះ​ធ្វើ​នោះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ កិច្ចការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។


ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ជា​មួយ។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច ដូច្នេះ ស្តេច​ទទួល​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្តេច​ធ្វើ។ ស្តេច​ហេ‌សេគា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​អាស្ស៊ី‌រី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្តេច​នោះ។


លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្តេច​ទៅ។


ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន‌ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត ហើយ​ត្រូវ​ជូន​សួយសារ‌អាករ​ផង។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច​យ៉ូសា‌ផាត ដ្បិត​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ស្តេច​ទត​ជា​អយ្យ‌កោ គឺ​ស្តេច​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។


ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់ អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។ តើ​ដល់​ពេល​ណា​ទើប​ទ្រង់ មក​រក​ខ្ញុំ? ខ្ញុំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។


«មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ​ដែល​គេ​នឹង​ដាក់ ឈ្មោះ​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «អុលឡោះ​នៅ​ជា​មួយ​យើង»។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង»។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យ៉ូស្វេ ហើយ​គាត់​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ចរខ្ចាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​យូដា ហើយ​ប្រទាន​ឲ្យ​ពួក​គេ​ត្រួត‌ត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ប្រជា‌ជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។


កាល​ណា​អ្នក​ឃើញ​ទី​សំគាល់​ទាំង​នោះ​កើត​មាន កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ្នក​ហើយ។


អ្នក​បម្រើ​ម្នាក់​ប្រាប់​ថា៖ «ខ្ញុំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេ‌ហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់​អាច ជា​អ្នក​ចំបាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្តី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយអុលឡោះ‌តាអាឡា​ក៏​នៅ​ជា​មួយ​ដែរ»។


ពេល​ឃើញ​ទត​មាន​ជ័យ​ជំនះ​ជា​ច្រើន​ដូច្នេះ ស្តេច​សូល​ខ្លាច​គាត់​ក្រៃ‌លែង។


សង្គ្រាម​ចេះ​តែ​កើត​មាន ត​ទៅ​មុខ​ទៀត។ ទត​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលី‌ស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​គាត់។


សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង អុលឡោះ‌តាអាឡានៅ​ជា​មួយ​គាត់ ហើយ​គ្រប់​សេចក្តី​ដែល​គាត់​ថ្លែង​ក្នុង​នាម​របស់​ទ្រង់​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។