Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 19:8 - អាល់គីតាប

8 សង្គ្រាម​ចេះ​តែ​កើត​មាន ត​ទៅ​មុខ​ទៀត។ ទត​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលី‌ស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សម័យ​នោះ កើត​មាន​ចម្បាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ប្រហារ​សម្លាប់​ជីវិត​គេ​យ៉ាង​សម្បើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សង្គ្រាម​ចេះ​តែ​កើត​មាន​ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សម័យ​នោះ កើត​មាន​ចំបាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សំឡាប់​ជីវិត​គេ​យ៉ាង​សំបើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 19:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អ៊ីស្រ‌អែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។


ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ​ជា‌និច្ច។


ហើយ​គាត់​តែងតែ​បាន​ទទួល​ជ័យ​ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ។


ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ ទត​ទទួល​ជ័យ​ជំនះ ច្រើន​ជាង​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​ស្តេច​សូល ជា​ហេតុ​នាំ​ឲ្យ​គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។


បន្ទាប់​មក សម្តេច​យ៉ូណា‌ថាន​ទៅ​ហៅ​ទត​មក ហើយ​រៀប​រាប់​សេចក្តី​ទាំង​នោះ​ប្រាប់​គាត់ រួច​នាំ​គាត់​ចូល​មក​ជួប​ស្តេច​សូល។ ទត​ក៏​នៅ​បម្រើ​ស្តេច​សូល ដូច​ពី​ដើម។


ថ្ងៃ​មួយ ស្តេច​សូល​កំពុង​នៅ​ក្នុង​‌ម៉ាស្ទិទ​ទាំង​កាន់​លំពែង​ផង។ ពេល​នោះ អុលឡោះ​បណ្តោយ​ឲ្យ​អ៊ីព្លេស​មក​ចូល​ស្តេច ក្នុង​ពេល​ដែល​ទត​កំពុង​តែ​លេង​ពិណ។


ទត និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលី‌ស្ទីន។ ពួក​គេ​ដណ្តើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលី‌ស្ទីន​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ។ ទត​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម