Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:13 - អាល់គីតាប

13 លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្តេច​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដុម ដូច្នេះ ពួក​អេដុម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដំម ដូច្នេះ ពួក​អេដំម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:13
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជា‌ជាតិ​ពីរ សាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត កូន​ច្បង​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​កូន​ប្អូន»។


សូម​ឲ្យ​ជាតិ​សាសន៍​នា​នា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ចុះ​ចំពោះ​កូន!។ សូម​ឲ្យ​កូន​គ្រប់​គ្រង​លើ​បង‌ប្អូន​របស់​កូន! សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ចុះ​ចំពោះ​កូន! អ្នក​ណា​ដាក់​បណ្តា​សា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។


អ៊ីសា‌ហាក់​និយាយ​ទៅ​កាន់​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។


កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូន ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ​បំរះ​ចេញ​ផុត​ពី​នឹម​របស់​ប្អូន​កូន»។


ពេល​នោះ ស្តេច​ទត​នៅ​ក្នុង​ជំរក​ដ៏​រឹង‌មាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កង‌ទ័ព​ភីលី‌ស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។


នៅ​គ្រា​ដែល​ស្តេច​ទត​វាយ​លុក​ស្រុក​អេដុម លោក​យ៉ូអាប់​ជា​មេ‌ទ័ព បាន​ទៅ​ប្រមូល​សាក‌សព​ទាហាន​អ៊ីស្រ‌អែល ដែល​ស្លាប់​ក្នុង​ចំបាំង​យក​ទៅ​បញ្ចុះ ហើយ​គាត់​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។


លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។


ស្តេច​ទត​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។


ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន‌ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ទត ហើយ​ត្រូវ​ជូន​សួយសារ‌អាករ​ផង។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។


អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​ការពារ​ជីវិត​អ្នក កុំ​ឲ្យ​ការ​អាក្រក់​ណា​មួយ កើត​មាន​ដល់​អ្នក​ឡើយ។


អុលឡោះ‌តាអាឡា​សង្គ្រោះ​ស្ដេច​នានា ទ្រង់​រំដោះ​ទត​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។


ស្តេច​នឹង​កាន់​កាប់​ស្រុក​អេដុម នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ ពេល​នោះ​អ៊ីស្រ‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។


កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អើរេ‌តាស បាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ


បន្ទាប់​មក អ្នក​ទៅ​ដល់​គីបា-អេឡូ‌អ៊ីម។


ថ្ងៃ​មួយ​សម្តេច​យ៉ូណា‌ថាន​បាន​វាយ​ទី​តាំង​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​នៅ​ភូមិ​គីបៀរ ហើយ​ជន‌ជាតិ​ភីលី‌ស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ​ស្តេច​សូល​ចាត់​គេ​ឲ្យ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល​ដោយ​ប្រកាស​ថា៖ «ជន‌ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្តាប់!»។


ថ្ងៃ​មួយ​សម្តេច​យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្តេច​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​សម្តេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលី‌ស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ យ៉ូណា‌ថាន​មិន​បាន​ជំរាប​ឪពុក​ទេ។


ហើយ​គាត់​តែងតែ​បាន​ទទួល​ជ័យ​ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម