១ សាំយូអែល 12:10 - អាល់គីតាប ពេលនោះពួកគេស្រែកអង្វររកអុលឡោះតាអាឡា ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលអុលឡោះតាអាឡា ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើទ្រង់វិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា "យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ព្រះយេហូវ៉ាចោល បែរទៅគោរពប្រតិបត្តិដល់ព្រះបាល និងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមព្រះអង្គជួយឲ្យយើងខ្ញុំរួចពីកណ្ដាប់ដៃខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ព្រះអង្គវិញ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើព្រះអង្គវិញ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះយេហូវ៉ា បែរទៅគោរពប្រតិបត្តិដល់ព្រះបាល នឹងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមទ្រង់ជួយឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ទ្រង់វិញ |
អុលឡោះតាអាឡាអើយ! ពេលមានអាសន្ន យើងខ្ញុំមករកទ្រង់ នៅពេលទ្រង់ដាក់ទោស យើងខ្ញុំទទូចអង្វរករទ្រង់។
អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។
ពាក់កណ្តាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ស្តេចអុក នៅស្រុកបាសាន។ ម៉ូសាបានប្រគល់ទឹកដីទាំងនោះឲ្យពូជអំបូរពាក់កណ្តាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។
ដូច្នេះ ជនជាតិអ៊ីស្រអែលនាំគ្នាស្រែកអង្វរអុលឡោះតាអាឡា ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងចិត្តទ្រង់ ដ្បិតយើងខ្ញុំបានបោះបង់ចោលទ្រង់ដែលជាម្ចាស់នៃយើងខ្ញុំ ទៅគោរពបម្រើព្រះបាល»។
ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡា ដោយនាំគ្នាគោរពបម្រើព្រះបាល។
ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅជូនស្តេចអេក្លូនជាស្តេចស្រុកម៉ូអាប់។
ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។ ពួកគេបំភ្លេចទ្រង់ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។
ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះជនជាតិអ៊ីស្រអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។
ស្តេចយ៉ាប៊ីនមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា។
នៅពេលជនជាតិអ៊ីស្រអែលស្រែកអង្វរ សុំអុលឡោះតាអាឡារំដោះគេឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន
ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំ ក្រោយពេលដែលគេយកហិបទៅតម្កល់នៅគារយ៉ាត-យារីម ពូជពង្សអ៊ីស្រអែលទាំងមូលនាំគ្នាស្រែកអង្វររកអុលឡោះតាអាឡា។
ជនជាតិអ៊ីស្រអែលក៏ប្រជុំគ្នានៅមីសប៉ា ពួកគេបានដងទឹកយកទៅចាក់នៅចំពោះអុលឡោះតាអាឡា ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់អុលឡោះតាអាឡា»។ សាំយូអែលគ្រប់គ្រងប្រជាជនអ៊ីស្រអែល នៅមីសប៉ា។