១ សាំយូអែល 7:2 - អាល់គីតាប2 ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំ ក្រោយពេលដែលគេយកហិបទៅតម្កល់នៅគារយ៉ាត-យារីម ពូជពង្សអ៊ីស្រអែលទាំងមូលនាំគ្នាស្រែកអង្វររកអុលឡោះតាអាឡា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចាប់តាំងពីថ្ងៃដែលហិបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់ម្ភៃឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះរកព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំ ក្រោយពេលដែលគេយកហិប ទៅតម្កល់នៅគារយ៉ាត-យារីម ពូជពង្សអ៊ីស្រាអែលទាំងមូលនាំគ្នាស្រែកអង្វររកព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ចាប់តាំងពីថ្ងៃដែលហឹបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់២០ឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះដល់ព្រះយេហូវ៉ា។ សូមមើលជំពូក |
ពេលនោះ សាំយូអែលនិយាយទៅកាន់ពូជពង្សអ៊ីស្រអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកអុលឡោះតាអាឡាវិញដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត ហើយផ្ចង់ចិត្តគំនិតទៅរកអុលឡោះតាអាឡា និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ នោះទ្រង់នឹងរំដោះអ្នករាល់គ្នាពីកណ្តាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។