ពួកចៅហ្វាយ 3:7 - អាល់គីតាប7 ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។ ពួកគេបំភ្លេចទ្រង់ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ គេភ្លេចព្រះយេហូវ៉ាជាព្រះរបស់គេ ហើយទៅជាគោរពប្រតិបត្ដិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ពួកគេបំភ្លេចព្រះអង្គ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ពួកកូនចៅអ៊ីស្រាអែលក៏បានប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គេភ្លេចព្រះយេហូវ៉ាជាព្រះនៃខ្លួន ទៅជាគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល នឹងព្រះអាសថារ៉ូតវិញ សូមមើលជំពូក |
រីឯពាក្យដែលស្តេចទូរអា និងរបៀបដែលអុលឡោះឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច ក្នុងគ្រាដែលស្តេចនៅក្មេងនៅឡើយ ស្តេចយ៉ូសៀសចាប់ផ្តើមស្វែងរកអុលឡោះជាម្ចាស់របស់ស្តេចទតជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្តេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។