ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡាពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
១ សាំយូអែល 11:1 - អាល់គីតាប ស្តេចណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ជម្រាបស្តេចណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើស្តេចហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រមាណជាមួយខែក្រោយមក ណាហាសជាសាសន៍អាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស-កាឡាត ហើយមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន បានទូលណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំនឹងបម្រើព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ទូលព្រះបាទណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើព្រះរាជាហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សម័យនោះ ណាហាស ជាសាសន៍អាំម៉ូន ក៏ឡើងមកបោះទ័ពទាស់នឹងក្រុងយ៉ាបេស-កាឡាត ឯពួកមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន គេនិយាយនឹងណាហាសថា ដូច្នេះសូមឲ្យតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ នោះយើងខ្ញុំនឹងចំណុះចំពោះលោក |
ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡាពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
ស្តេចទតគិតថា៖ «យើងចង់សំដែងចិត្តសប្បុរសចំពោះស្តេចហានូន ជាបុត្ររបស់ស្តេចណាហាស ដូចបិតារបស់ស្តេចបានសំដែងចំពោះយើងដែរ»។ ទតក៏ចាត់មន្ត្រីឲ្យទៅចូលរួមរំលែកទុក្ខស្តេចហានូន ក្នុងឱកាសដែលបិតាស្លាប់។ ពេលពួកមន្ត្រីរបស់ទតទៅដល់ស្រុកអាំម៉ូន
កាលស្តេចទតទៅដល់ក្រុងម៉ាហាណែម គាត់ជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។
ស្តេចទតក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសំដែងភក្តីភាពចំពោះស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ដោយបានបញ្ចុះសពគាត់។
ស្តេចបេនហាដាដមានប្រសាសន៍ទៅកាន់ស្តេចអហាប់ថា៖ «ខ្ញុំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ខ្ញុំបានដណ្តើមយកពីបិតារបស់ស្តេច ជូនស្តេចវិញ។ ស្តេចអាចនាំយកផលិតផលក្នុងស្រុករបស់ស្តេច ទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ខ្ញុំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «រីឯខ្ញុំវិញ ខ្ញុំនឹងចុះសន្ធិសញ្ញាជាមួយស្តេច រួចខ្ញុំនឹងបើកឲ្យស្តេចត្រឡប់ទៅស្រុកវិញ»។ ស្តេចអហាប់ក៏ចុះសន្ធិសញ្ញាជាមួយស្តេចបេនហាដាដ រួចហើយបើកឲ្យស្តេចបេនហាដាដ ត្រឡប់ទៅស្រុកវិញ។
កាលអ្នកក្រុងយ៉ាបេសក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ស្តេចសូល
ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ស្តេចសូល និងបុត្រានាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសឆ្អឹងយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។
កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្តេចក្រុងអាស្ស៊ីរីមានបញ្ជាថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពររបស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ
រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។
ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។
ស្ដេចស្រុកបាប៊ីឡូនជ្រើសរើសពូជស្ដេចស្រុកយូដាមួយនាក់មក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងឲ្យពូជស្ដេចនោះធ្វើសច្ចាប្រណិធានផង។ ស្ដេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក
ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះតាអាឡាបានទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះតាអាឡាបានដែរ។
ដូច្នេះ អុលឡោះតាអាឡាខឹងជាមួយជនជាតិអ៊ីស្រអែល ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។
គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលមិនបានមកថ្វាយបង្គំអុលឡោះតាអាឡានៅមីសប៉ាឬទេ?»។ គេរកឃើញថា គ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដមកបោះជំរំរួមជាមួយអង្គប្រជុំឡើយ
ពេលអ្នករាល់គ្នាឃើញស្តេចណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារឲ្យខ្ញុំតែងតាំងស្តេចម្នាក់សោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទេ។
ក្រោយពេលដែលស្តេចសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រអែលហើយ គាត់បានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្តេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្តេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។