Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 11:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន បាន​លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ទូល​ព្រះ‌បាទ​ណាហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បម្រើ​ព្រះ‌រាជា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប្រមាណ​ជា‌មួយ​ខែ​ក្រោយ​មក ណា‌ហាស​ជា​សាសន៍​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ក្រុង​យ៉ា‌បេស-កាឡាត ហើយ​មនុស្ស​នៅ​យ៉ា‌បេស​ទាំង​ប៉ុន្មាន បាន​ទូល​ណា‌ហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 សម័យ​នោះ ណា‌ហាស ជា​សាសន៍​អាំម៉ូន ក៏​ឡើង​មក​បោះ​ទ័ព​ទាស់​នឹង​ក្រុង​យ៉ាបេស-កាឡាត ឯ​ពួក​មនុស្ស​នៅ​យ៉ាបេស​ទាំង​ប៉ុន្មាន គេ​និយាយ​នឹង​ណា‌ហាស​ថា ដូច្នេះសូម​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​ចំណុះ​ចំពោះ​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ជម្រាប​ស្តេច​ណាហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បម្រើ​ស្តេច​ហើយ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 11:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច និង​អស់​អ្នក​ដែល​មក​ជា​មួយ​ស្ដេច​តប​ទៅ​លោក​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​ជា​មួយ​លោក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។


ក្រោយ​មក ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន​សោយ​ទិវង្គត ហើយ​បុត្រា​ព្រះ‌នាម​ហា‌នូន ឡើង​សោយ​រាជ្យ​ជំនួស។


ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហា‌នូន ជា​បុត្រ​របស់​ព្រះ‌បាទ​ណា‌ហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហា‌នូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន


កាល​ព្រះ‌បាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហា‌ណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។


ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​សម្តែង​ភក្ដី‌ភាព​ចំពោះ​ព្រះ‌បាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដោយ​បាន​បញ្ចុះ​សព​ស្ដេច។


ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូលបង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះ‌ករុណា ថ្វាយ​ព្រះ‌ករុណា​វិញ។ ព្រះ‌ករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា​ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូលបង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌ករុណា រួច​ទូលបង្គំ​នឹង​បើក​ឲ្យ​ព្រះ‌ករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះ‌បាទ​អហាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌បាទ​បេន‌ហាដាដ រួច​ហើយ​បើក​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។


កាល​អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដឹង​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​បាន​ប្រព្រឹត្ត​ចំពោះ​សព​របស់​ព្រះ‌បាទ​សូល


ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ចេញ​ដំណើរ​ទៅ​យក​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា នាំ​មក​ក្រុង​យ៉ាបេស​វិញ។ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​មួយ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។


តើ​វា​ចេះ​ចុះ​ខ​សន្យា​ជា​មួយ​អ្នក ហើយ​អ្នក​ប្រើ​វា​ជា​ទាសករ​បាន​រហូត​ឬ?


កុំ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ឬ​ជា​មួយ​ព្រះ​ទាំង‌ឡាយ​របស់​ពួក​គេ​ឡើយ។


កុំ​ស្ដាប់​ស្ដេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជ‌ឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ


រីឯ​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន ស្រុក​អេដុម និង​ស្រុក​ឯ​ទៀតៗ ក៏​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទុក​ប្រជា‌ជន​មួយ​ចំនួន​ដែល​នៅ​សេស‌សល់ ឲ្យ​រស់​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។


ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ បាលីស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន ចាត់​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា ឲ្យ​មក​សម្លាប់​លោក?»។ ប៉ុន្តែ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មិន​ជឿ​ពាក្យ​អ្នក​ទាំង​នោះ​ទេ។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​រូប​មក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រម​ទាំង​ឲ្យ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចា‌ប្រណិ‌ធាន​ផង។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក


ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​បាន​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ដែរ។


ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាំម៉ូន។


ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។


គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ


ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌បាទ​ណា‌ហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំ‌ម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាម‌ទារ​ឲ្យ​ខ្ញុំ​តែង‌តាំង​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។


ក្រោយ​ពេល​ព្រះ‌បាទ​សូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​ហើយ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំ‌ម៉ូន ជន‌ជាតិ​អេដុម ពួក​ស្ដេច​នៅ​សូបា និង​ជន‌ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្ដេច​តែងតែ​ទទួល​ជ័យ‌ជម្នះ​លើ​ពួក​គេ​ជានិច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម