ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 10:6 - អាល់គីតាប

រស​របស់អុលឡោះ‌តាអាឡា​នឹង​មក​សណ្ឋិត​លើ​អ្នក អ្នក​ក៏​ថ្លែង​បន្ទូល​របស់​អុលឡោះ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​អ្នក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​ម្នាក់​ខុស​ពី​មុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​អ្នក បណ្ដាល​ជា​ខ្លាំង អ្នក​នឹង​ថ្លែងទំនាយ​ជា‌មួយ​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​នឹង​មក​សណ្ឋិត​លើ​លោក លោក​ក៏​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​លោក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​រូប​ខុស​ពី​មុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ

សូមមើលជំពូក



១ សាំ‌យូ‌អែល 10:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​រស​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។


អុលឡោះ‌តាអាឡា​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​ម៉ូសា។ ទ្រង់​យក​រស​របស់​ទ្រង់​មួយ​ចំណែក​ពី​ម៉ូសា ប្រគល់​ទៅ​ឲ្យ​អះលី‌ជំអះ​ទាំង​ចិត‌សិប​នាក់។ ពេល​រស​អុលឡោះ​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្តើម​ថ្លែង​បន្ទូល​អុលឡោះ តែ​ថ្លែង​មិន​យូរ​ទេ។


មាន​អះលី‌ជំអះ​ពីរ​នាក់ ម្នាក់​ឈ្មោះ​អែលដាដ និង​ម្នាក់​ទៀត ឈ្មោះ​មីដាដ​ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​រស​អុលឡោះ​ក៏​បាន​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ​ដែរ។ អ្នក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​អះលី‌ជំអះ តែ​ពុំ​បាន​ទៅ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទេ អ្នក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​បន្ទូល​អុលឡោះ​នៅ​ក្នុង​ជំរំ។


ម៉ូសា​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា​រាស្ត្រ​របស់អុលឡោះ‌តាអាឡា ទៅ​ជា​ណាពី​ទាំង​អស់​គ្នា។ សូមអុលឡោះ‌តាអាឡា​ប្រទាន​រស​របស់​ទ្រង់ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។


នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ​ថា “អ៊ីសា‌ជាអម្ចាស់ អ៊ីសា‌ជាអម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ក្នុង​នាម​លោក យើង​ខ្ញុំ​ធ្លាប់​ដេញ​អ៊ីព្លេស​ក្នុង​នាម​លោក ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​នាម​លោក​ដែរ”។


រំពេច​នោះ រស​នៃអុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​គាត់ គាត់​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ប្រាប់​ឪពុក‌ម្តាយ​ទេ។


ពេល​គាត់​មក​ដល់​ក្រុង​លេហ៊ី ជន‌ជាតិ​ភីលី‌ស្ទីន​ឃើញ​គាត់ ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ​រស​នៃអុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែ​ពួរ​ដែល​ចង​ដៃ​គាត់​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។


រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​អូធ្នាល គាត់​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​មាន​ជ័យ​ជំនះ ដោយ​ប្រគល់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។


កាល​លោក​សូល និង​អ្នក​បម្រើ​ទៅ​ដល់​ភូមិ​គីបៀរ ណាពី​មួយ​ក្រុម​មក​ជួប​គាត់។ ពេល​នោះ​រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ថ្លែង​បន្ទូល​របស់​អុលឡោះ​ក្នុង​ចំណោម​ពួក​ណាពី។


ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូ‌អែល​ទៅ អុលឡោះ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​គាត់ ហើយ​ទី​សំគាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។


កាល​ស្តេច​ឮ​ពាក្យ​ទាំង​នោះ រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​ស្តេច ហើយ​ស្តេច​ខឹង​យ៉ាង​ខ្លាំង។


សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


ស្តេច​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​ទត។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ដែល​មាន​សាំយូ‌អែល​ជា​អ្នក​នាំ​មុខ កំពុង​ថ្លែង​បន្ទូល​របស់​អុលឡោះ។ រស​របស់​អុលឡោះ​សណ្ឋិត​លើ​ទាហាន​ទាំង​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លែង​បន្ទូល​របស់​អុលឡោះ​ដែរ។