Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 11:25 - អាល់គីតាប

25 អុលឡោះ‌តាអាឡា​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​ម៉ូសា។ ទ្រង់​យក​រស​របស់​ទ្រង់​មួយ​ចំណែក​ពី​ម៉ូសា ប្រគល់​ទៅ​ឲ្យ​អះលី‌ជំអះ​ទាំង​ចិត‌សិប​នាក់។ ពេល​រស​អុលឡោះ​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្តើម​ថ្លែង​បន្ទូល​អុលឡោះ តែ​ថ្លែង​មិន​យូរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ក្នុង​ពពក ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក រួច​យក​វិញ្ញាណ​ខ្លះ ដែល​សណ្ឋិត​លើ​លោក ទៅ​ដាក់​លើ​ចាស់‌ទុំ​ទាំង​ចិត​សិប​នាក់។ កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​ពួកគេ ពួកគេ​ក៏​ថ្លែង​ទំនាយ តែ​មិន​បាន​ថ្លែង​ត​ទៅ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌អម្ចាស់​យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះអង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ចិត‌សិប​រូប។ ពេល​ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្ដើម​ថ្លែង​ព្រះ‌បន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​ក្នុង​ពពក មាន​បន្ទូល​នឹង​លោក រួច​ក៏​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​លោក​ទៅ​ដាក់​លើ​ពួក​ចាស់‌ទុំ​ទាំង​៧០​នាក់​នោះ​ផង កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​គេ​ហើយ នោះ​ស្រាប់​តែ​គេ​ទាយ​ទំនាយ​ម្តង តែ​មិន​បាន​ទាយ​ត​ទៅ​មុខ​ទៀត​ទេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 11:25
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​ណាពី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរី‌ខូ​ពោល​ឡើង​ថា៖ «រស​របស់​អេលី‌យ៉េស មក​សណ្ឋិត​លើ​អេលី‌យ៉ាសាក់​ហើយ!»។ ពួក​គេ​ទៅ​ជួប​អេលី‌យ៉ាសាក់ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់


ទ្រង់​ប្រទាន​រស​ដ៏​ល្អ របស់​ទ្រង់ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ទ្រង់​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។


ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក មក​ពួក​គាត់​ ពួក​គាត់​បាន​កាន់​តាម​ដំបូន្មាន និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្គាប់​ឲ្យ​ពួក​គាត់​ធ្វើ។


សូម​ទ្រង់​មេត្តា​លើក​លែង​ទោស​ឲ្យ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ទ្រង់​លុប​ឈ្មោះ​ខ្ញុំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទៅ»។


អុលឡោះ‌តាអាឡា​បាន​ចុះ​មក​ក្នុង​ពពក ហើយ​នៅ​ទី​នោះ ក្បែរ​ម៉ូសា ទាំង​ប្រកាស​ឈ្មោះអុលឡោះ‌តាអាឡា។


គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។


ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ទ្រង់​នឹក​ដល់ ជំនាន់​ម៉ូសា។ តើ​ទ្រង់​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ទ្រង់​ដែល​ប្រទាន​រស​ដ៏‌វិសុទ្ធ ឲ្យ​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?


មាន​អះលី‌ជំអះ​នៃ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។


យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​រស​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។


អុលឡោះ‌តាអាឡា​ចុះ​មក​ជា​មួយ​ដុំ​ពពក ហើយ​នៅ​មាត់​ទ្វារ​ជំរំ។ អុលឡោះ​ហៅ​ហារូន និង​ម៉ារៀម អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ជិត​ទ្រង់។


ម៉ូសា​ក្រោក​ឡើង ដើរ​ទៅ​រក​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ដោយ​មាន​ពួក​អះលី‌ជំអះ​ដើរ​តាម​ក្រោយ​ផង។


គាត់​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​បាឡាម


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​រស​អុលឡោះ​នៅ​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។


ក្នុង​ចំណោម​ណាពី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកាប៊ូស។ ដោយ​រស‌អុលឡោះ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ស្តេច​អធិ‌រាជ​ក្លូឌាស)។


អំណោយ​ទាន​ខាង​ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​បន្ទូល


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


ដ្បិត​បន្ទូល​នៃ​អុលឡោះ​ដែល​ណាពី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ដ​របស់​មនុស្ស​ទេ គឺ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ដ​លោក​ទាំង​នោះ​ឲ្យ​ថ្លែង​បន្ទូល​ក្នុង​នាម​ទ្រង់។


រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​អូធ្នាល គាត់​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​មាន​ជ័យ​ជំនះ ដោយ​ប្រគល់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។


កាល​លោក​សូល និង​អ្នក​បម្រើ​ទៅ​ដល់​ភូមិ​គីបៀរ ណាពី​មួយ​ក្រុម​មក​ជួប​គាត់។ ពេល​នោះ​រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ថ្លែង​បន្ទូល​របស់​អុលឡោះ​ក្នុង​ចំណោម​ពួក​ណាពី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម