Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 10:9 - អាល់គីតាប

9 ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូ‌អែល​ទៅ អុលឡោះ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​គាត់ ហើយ​ទី​សំគាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​លោក​សូល​បាន​បែរ​ចេញ​ពី​លោកសាំយូ‌អែល​ទៅ នោះ​ព្រះ​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី‌សម្គាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូ‌អែល​ទៅ ព្រះ‌ជាម្ចាស់​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​លោក ហើយ​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះក៏​កើត​មក​យ៉ាង​នោះ​មែន កាល​សូល​បាន​បែរ​ចេញ​ពី​សាំយូ‌អែល​ទៅ នោះ​ព្រះ‌ទ្រង់​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី​សំគាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ​ឯង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 10:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ​វិញ។


សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទី‌ក្រុង គេ​បាន​ឃើញ​ដូច​អ៊ីសា​មាន​ប្រសាសន៍​ប្រាប់​មែន គេ​ក៏​រៀប‌ចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​រំលង។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​យក​ចុង​ដំបង​ដែល​គាត់​កាន់​ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំបុ័ង​អស់​ទៅ។ បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ក៏​កំបាំង​បាត់​ទៅ។


អ្នក​នឹង​ឮ​សេចក្តី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ គាត់​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បម្រើ​របស់​គាត់​រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។


សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


បន្ទាប់​មក យើង​ជ្រើស​រើស​យក​អ៊ីមុាំ​ម្នាក់ ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជ‌ពង្ស​មួយ​ដែល​មាន​ស្ថិរ‌ភាព គេ​នឹង​បម្រើ​ស្តេច​ដែល​យើង​តែង​តាំង​ជា​រៀង​រហូត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម