អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន»។
១ របាក្សត្រ 18:13 - អាល់គីតាប លោកដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះស្តេចទត។ អុលឡោះតាអាឡាប្រទានឲ្យស្តេចទតមានជ័យជំនះ នៅគ្រប់កន្លែងដែលស្តេចទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដុម ដូច្នេះ ពួកអេដុមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាក៏ប្រោសឲ្យដាវីឌមានជ័យជម្នះ នៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដំម ដូច្នេះ ពួកអេដំមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យដាវីឌមានជ័យជំនះ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។ |
អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជាអ្នកបម្រើរបស់កូនប្អូន»។
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបចុះចំពោះកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបចុះចំពោះកូន! អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
អ៊ីសាហាក់និយាយទៅកាន់អេសាវវិញថា៖ «ឪពុកបានឲ្យវាធ្វើជាម្ចាស់លើកូនឯង និងឲ្យបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបម្រើរបស់វាហើយ។ ឪពុកក៏បានឲ្យស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសម្រាប់កូនទេ»។
កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបំរះចេញផុតពីនឹមរបស់ប្អូនកូន»។
ពេលនោះ ស្តេចទតនៅក្នុងជំរកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
នៅគ្រាដែលស្តេចទតវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រអែល ដែលស្លាប់ក្នុងចំបាំងយកទៅបញ្ចុះ ហើយគាត់សម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ាបានប្រហារជនជាតិអេដុមអស់ ១៨ ០០០នាក់ នៅជ្រលងភ្នំអំបិល។
ស្តេចទតសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
ស្តេចទតបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។ អុលឡោះតាអាឡាប្រទានឲ្យស្តេចទតមានជ័យជំនះ នៅគ្រប់កន្លែងដែលគាត់ទៅ។
អុលឡោះតាអាឡានឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។
ស្តេចនឹងកាន់កាប់ស្រុកអេដុម នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ ពេលនោះអ៊ីស្រអែលពង្រឹងកម្លាំងរបស់ខ្លួន។
កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាស បានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ
ថ្ងៃមួយសម្តេចយ៉ូណាថានបានវាយទីតាំងរបស់ជនជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជនជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះស្តេចសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូលដោយប្រកាសថា៖ «ជនជាតិហេប្រឺអើយ ចូរនាំគ្នាស្តាប់!»។
ថ្ងៃមួយសម្តេចយ៉ូណាថាន ជាបុត្រារបស់ស្តេចសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ យ៉ូណាថានមិនបានជំរាបឪពុកទេ។