អស់អ្នកដែលតាមព្យាបាទខ្ញុំ នាំគ្នាចូលមកជិតខ្ញុំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីហ៊ូកុំរបស់ទ្រង់។
អេសាយ 59:11 - អាល់គីតាប យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។ យើងសង្ឃឹមថាអុលឡោះរក យុត្តិធម៌ឲ្យយើង តែទ្រង់មិនរកឲ្យទេ! យើងរង់ចាំអុលឡោះសង្គ្រោះ តែទ្រង់នៅឆ្ងាយពីយើង!។ ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។ យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើង តែព្រះអង្គមិនរកឲ្យទេ! យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ តែព្រះអង្គគង់នៅឆ្ងាយពីយើង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំទេ |
អស់អ្នកដែលតាមព្យាបាទខ្ញុំ នាំគ្នាចូលមកជិតខ្ញុំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីហ៊ូកុំរបស់ទ្រង់។
មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកហ៊ូកុំរបស់ទ្រង់ទេ។
សូមទ្រង់មេត្តាស្តាប់ខ្ញុំ ហើយឆ្លើយតបមកខ្ញុំវិញផង ខ្ញុំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង
ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱអុលឡោះតាអាឡាអើយ ខ្ញុំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ខ្ញុំផង!
កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។
ហេតុនេះហើយបានជាទ្រង់មិនរកយុត្តិធម៌ ឲ្យយើងខ្ញុំទេ ទ្រង់ក៏មិនសង្គ្រោះយើងខ្ញុំដែរ ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ គ្មានសេចក្ដីពិតទេ យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។
អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក សេចក្ដីសុខសាន្តទេ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច អ្នកដែលដើរតាមផ្លូវរបស់អ្នក នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។
ហេតុនេះហើយបានជាទ្រង់មិនប្រញាប់ នឹងរកយុត្តិធម៌ឲ្យយើង ទ្រង់ក៏មិនសង្គ្រោះយើងភ្លាមៗដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញយើងបែរជាដើរក្នុងយប់អន្ធការ។
ពួកយើងសង្ឃឹមថានឹងបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ! យើងសង្ឃឹមថា នឹងមានពេលមួយ យើងបានជាសះស្បើយ តែយើងបែរជាជួបភ័យអាសន្នទៅវិញ!
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
ទ្រង់ធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ ពួកគេចូលដំណេក ទាំងសោកសង្រេង ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ ហើយនាំយកទៅ។ ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ ដូចព្រាប ទាំងគក់ទ្រូងទៀតផង។
ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ ទោះបីមានគេហៅឲ្យឈប់ ក៏គ្មាននរណាបែរក្រោយដែរ។