Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 8:15 - អាល់គីតាប

15 ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ! យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយ យើង​បាន​ជា​សះ‌ស្បើយ តែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែ ឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល៍ បាន​តែ​សេចក្ដី​វេទនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ! យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយ យើង​បាន​ជា​សះ‌ស្បើយ តែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល បាន​តែ​សេចក្ដី​វេទនា​ទទេ

សូមមើលជំពូក ចម្លង




យេរេមា 8:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សង្ឃឹម​ថា​បាន​សុភ‌មង្គល តែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជា កើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។


នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថាន ពួក​បំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។ ដាវ​របស់អុលឡោះ‌តាអាឡា​នឹង​ប្រហារ​ស្រុក​នេះ ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ទ្រង់​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។


គេ​នឹង​ពោល​ថា “ឱអុលឡោះ‌តាឡា​អើយ! ទ្រង់​បាន​បញ្ឆោត​ទាំង​ប្រជា‌ជន ទាំង​ក្រុង​យេរូ‌សាឡឹម គឺ​ទ្រង់​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្ត ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។


កុំ​ចេញ​ទៅ​ស្រែ​ចម្ការ កុំ​ចេញ​ទៅ​តាម​ផ្លូវ ដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ! ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។


ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​ទុក្ខ​វេទនា នៃ​ប្រជា‌ជន​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!។


ភយន្ត‌រាយ​មក​ដល់​ហើយ! ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ តែ​គ្មាន​សេចក្ដី​សុខ​ឡើយ!


អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភ‌មង្គល ដ្បិត​ទុក្ខ​វេទនា​ដែលអុលឡោះ‌តាអាឡា​បញ្ជូន​មក​នោះ មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។


ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្ដិ‌ភាព​ហើយ! មាន​សន្ដិ‌សុខ​ហើយ!”ពេល​នោះ​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ដ្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម