ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 40:11 - អាល់គីតាប

ទ្រង់​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ទ្រង់​លើក​ដៃ​ឡើង​ប្រមូល​កូន​ចៀម ទ្រង់​បី​កូន​តូចៗ​ជាប់​នឹង​ទ្រូង ហើយ​ទ្រង់​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី​ទៅ​ដោយ​ថ្នម។

សូមមើលជំពូក



អេសាយ 40:11
32 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​តប​វិញ​ថា៖ «លោក​បង​ដឹង​ស្រាប់​ហើយ ថា​ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​ឲ្យ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន


ប៉ុន្តែ ធ្នូ​របស់​យូសុះ​មាន​ប្រៀប​ជាង យូសុះ​នៅ​តែ​ខ្លាំង​ពូកែ​ជា​និច្ច។ សូម​អំណាច​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប ដែល​គ្មាន​នរណា​អាច​យក​ជ័យ​ជំនះ​បាន សូម​ទ្រង់​ដែល​ជា​អ្នក​គង្វាល និង​ជា​ថ្ម​ដា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល


ចូរ​ដឹង​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន! ទ្រង់​បាន​បង្កើត​យើង​មក យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​ជា​ប្រជា‌ជន​ដែល​ទ្រង់​ថែ‌រក្សា។


ទោះ​បី​ឪពុក‌ម្ដាយ​របស់​ខ្ញុំ បាន​បោះ​បង់​ខ្ញុំ​ចោល​ក៏​ដោយ ក៏​អុលឡោះ‌តាអាឡា​នៅ​តែ​ទទួល​ខ្ញុំ​ជា‌និច្ច!។


សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ទ្រង់ សូម​ទ្រង់​ធ្វើ​ជា​អ្នក​គង្វាល ថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។


ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេម‌ក្សាន្ត។


ឱ​អុលឡោះ​ដែល​ជា​អ្នក​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ស្តាប់​យើង​ខ្ញុំ ទ្រង់​ដឹក​នាំ​ពូជ‌ពង្ស​របស់​យូសុះ ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​អុលឡោះ​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​អើយ សូម​សំដែង​អំណាច​ដ៏​រុង‌រឿង​របស់​ទ្រង់


គាត់​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​គាត់​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ គាត់​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន!


ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ទ្រង់​នឹក​ដល់ ជំនាន់​ម៉ូសា។ តើ​ទ្រង់​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ទ្រង់​ដែល​ប្រទាន​រស​ដ៏‌វិសុទ្ធ ឲ្យ​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?


ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «អុលឡោះ​ដែល​កំចាត់‌កំចាយ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ទ្រង់​ថែ‌រក្សា​អ៊ីស្រ‌អែល ដូច​អ្នក​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។


យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល នៃ​ផែនដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សំរាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។


យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​ឲ្យ​វា​សម្រាក - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។


«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រ‌អែល​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​អ្នក​ដឹក​នាំ​ទាំង​នោះ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ដឹក​នាំ​អ៊ីស្រ‌អែល​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ធម្មតា ពួក​គង្វាល​តែង​តែ​មើល​ថែ‌រក្សា​ហ្វូង​ចៀម


យើង​នឹង​ធ្វើ​ឲ្យ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ទត​ជា​អ្នក​បម្រើ​របស់​យើង​នឹង​ធ្វើ​ជា​អ្នក​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។


អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែ‌រក្សា ហើយ​យើង​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ពេល​នោះ ទត​ជា​អ្នក​បម្រើ​របស់​យើង​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ហ៊ូកុំ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង​ទៀត​ផង។


ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត! ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។


អុលឡោះ​អើយ សូម​ថែ‌រក្សា ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។ យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ទ្រង់ រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិ ដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។ សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង ដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាន និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។


ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម​ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្ត‌ភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។


អុលឡោះ​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ បាន​ប្រោស​អ៊ីសា​ជា‌អម្ចាស់​នៃ​យើង​ឲ្យ​រស់​ឡើង​វិញ។ អាល់ម៉ា‌ហ្សៀស​ជា​អ្នក​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​គាត់​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ឈាម​របស់​គាត់។


ដ្បិត​បង​ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ បង​ប្អូន​បាន​វិល​ត្រឡប់​មក​រក គង្វាល និង​អ្នក​ថែ​រក្សា​ព្រលឹង របស់​បង​ប្អូន​វិញ​ហើយ។


ពេល​អ្នក​គង្វាល​ដ៏​ឧត្ដម​មក​ដល់ បង​ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុង‌រឿង​ដែល​មិន​ចេះ​អាប់​រស្មី។


ដ្បិត​កូន​ចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក គាត់​នឹង​ឃ្វាល​ពួក​គេ គាត់​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​អុលឡោះ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ»។