ខ្ញុំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យខ្ញុំបានរស់ ស្របតាមបន្ទូលរបស់ទ្រង់ផង។
អេសាយ 38:16 - អាល់គីតាប អុលឡោះតាអាឡាអើយ មនុស្សមានជីវិត ដោយសារចិត្តសប្បុរសរបស់ទ្រង់ ខ្ញុំនៅមានដង្ហើមចេញចូល ក៏ដោយសារតែចិត្តសប្បុរសនេះដែរ ទ្រង់ប្រោសប្រទានឲ្យខ្ញុំ មានកម្លាំង និងមានជីវិតឡើងវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ ដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សមានជីវិតរស់ ហើយជីវិតនៃវិញ្ញាណរបស់ទូលបង្គំក៏ស្ថិតនៅក្នុងអស់ទាំងសេចក្ដីនេះដែរ។ ដូច្នេះ សូមព្រះអង្គប្រោសទូលបង្គំឲ្យជា ហើយឲ្យទូលបង្គំមានជីវិតរស់ផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ គឺដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សរស់នៅ ហើយជីវិតនៃវិញ្ញាណទូលបង្គំ ក៏នៅទាំងមូលក្នុងសេចក្ដីទាំងនេះ ដូច្នេះ សូមព្រះអង្គប្រោសឲ្យទូលបង្គំបានជា ហើយឲ្យទូលបង្គំបានរស់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ មនុស្សមានជីវិត ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ទូលបង្គំនៅមានដង្ហើមចេញចូល ក៏ដោយសារតែព្រះហឫទ័យសប្បុរសនេះដែរ ព្រះអង្គប្រោសប្រទានឲ្យទូលបង្គំ មានកម្លាំង និងមានជីវិតឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ គឺដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សរស់នៅ ហើយជីវិតនៃវិញ្ញាណទូលបង្គំ ក៏នៅទាំងមូលក្នុងសេចក្ដីទាំងនេះឯង ដូច្នេះ សូមទ្រង់ប្រោសឲ្យទូលបង្គំបានជា ហើយឲ្យទូលបង្គំបានរស់វិញ |
ខ្ញុំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យខ្ញុំបានរស់ ស្របតាមបន្ទូលរបស់ទ្រង់ផង។
ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។
ឱអុលឡោះតាអាឡាអើយ ទ្រង់បានស្រង់ព្រលឹងខ្ញុំ ចេញពីចំណោមមនុស្សស្លាប់ ខ្ញុំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តែទ្រង់ប្រោសខ្ញុំឲ្យរស់ឡើងវិញ។
សូមបែរចេញពីខ្ញុំ ដើម្បីឲ្យខ្ញុំស្រឡះមុខបន្តិច មុននឹងខ្ញុំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ទ្រង់បានធ្វើឲ្យយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន ក៏ប៉ុន្តែ ទ្រង់ប្រទានឲ្យយើងខ្ញុំ មានជីវិតសាជាថ្មី ទ្រង់បាននាំខ្ញុំឡើងពីរណ្ដៅមកវិញ។
យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹង ស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
ប៉ុន្ដែ អ៊ីសាឆ្លើយទៅវិញថា៖ «ក្នុងគីតាបមានចែងថា“មនុស្សមិនមែនរស់ដោយសារតែអាហារ »។
ប៉ុន្ដែ បើអ៊ីសាជាអម្ចាស់វិនិច្ឆ័យទោសយើង មកពីគាត់ចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។
ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។
អុលឡោះបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ទ្រង់ប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ អុលឡោះប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីអុលឡោះតាអាឡា។
ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯអុលឡោះជាបិតាលើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ទ្រង់ឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។